លោកុប្បត្តិ 43:18
លោកុប្បត្តិ 43:18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកគេមានការភ័យខ្លាច ព្រោះមានគេនាំចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប ហើយគេពិគ្រោះគ្នាថា៖ «គឺព្រោះតែប្រាក់ដែលគេបានដាក់ក្នុងបាវ ឲ្យមកយើងវិញកាលពីលើកមុននោះហើយ បានជាគេនាំយើងចូលមកដូច្នេះ ដើម្បីរករឿងនឹងយើង ហើយចាប់យើងធ្វើជាបាវបម្រើ ព្រមទាំងសត្វលារបស់យើងផង»។
លោកុប្បត្តិ 43:18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលបងប្អូនរបស់លោកយ៉ូសែបឃើញគេនាំខ្លួនចូលទៅក្នុងផ្ទះដូច្នេះ ពួកគេតក់ស្លុតជាខ្លាំង ក៏និយាយថា៖ «គេបញ្ជូនយើងមកទីនេះ ព្រោះតែប្រាក់នៅក្នុងបាវ កាលពីលើកមុននោះហើយ។ គេនាំទាំងយើង ទាំងលារបស់យើងមកដូច្នេះ ព្រោះគេចង់ចាប់យើងធ្វើទោស និងយកយើងធ្វើជាទាសករទៀតផង!»។
លោកុប្បត្តិ 43:18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេក៏មានសេចក្ដីភិតភ័យ ពីព្រោះបាននាំចូលទៅក្នុងផ្ទះយ៉ូសែប ហើយគេពិគ្រោះគ្នាថា គឺដោយព្រោះប្រាក់ដែលបានដាក់ចុះក្នុងបាវ ឲ្យមកយើងវិញ ពីកាលជាន់មុននោះហើយ បានជាគេនាំយើងចូលមកនេះ ដើម្បីឲ្យលោកបានរករឿងនឹងយើង ហើយចាប់យើងយកធ្វើជាបាវ ព្រមទាំងសត្វលាផង