លោកុប្បត្តិ 41:9-13
លោកុប្បត្តិ 41:9-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ មេថ្វាយពែងក៏ទូលថ្វាយផារ៉ោនថា៖ «ថ្ងៃនេះ ទូលបង្គំនឹកឃើញកំហុសរបស់ទូលបង្គំហើយ។ កាលព្រះករុណាខ្ញាល់នឹងអ្នកបម្រើព្រះអង្គ ហើយក៏បានឃុំទូលបង្គំ និងមេអ្នកដុតនំ នៅក្នុងគុករបស់មេកងរក្សាព្រះអង្គ ទូលបង្គំទាំងពីរនាក់បានយល់សប្តិក្នុងយប់តែមួយ ហើយដែលយើងខ្ញុំបានយល់សប្តិនោះ ក៏មានន័យផ្សេងពីគ្នា។ នៅទីនោះ មានយុវជនសាសន៍ហេព្រើរម្នាក់ ជាអ្នកបម្រើរបស់មេកងរក្សាព្រះអង្គនៅជាមួយយើងខ្ញុំ ហើយយើងខ្ញុំក៏តំណាលសប្តិប្រាប់គាត់ រួចគាត់បានកាត់ស្រាយប្រាប់យើងខ្ញុំ តាមសប្តិរៀងៗខ្លួន។ ហេតុការណ៍នោះក៏កើតមាន ដូចគាត់បានកាត់ស្រាយមែន គឺទូលបង្គំបានទទួលតំណែងរបស់ទូលបង្គំដូចដើមវិញ ហើយអ្នកដុតនំត្រូវព្យួរក»។
លោកុប្បត្តិ 41:9-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ មហាតលិកដែលមាននាទីថ្វាយស្រា បានទូលព្រះចៅផារ៉ោនថា៖ «ថ្ងៃនេះ ទូលបង្គំសូមសារភាពកំហុសមួយ។ កាលព្រះករុណាខ្ញាល់នឹងអ្នកបម្រើរបស់ព្រះអង្គ ហើយបញ្ជាឲ្យគេយកទូលបង្គំ ព្រមទាំងមហាតលិកដែលមាននាទីថ្វាយនំប៉័ង ទៅឃុំឃាំងក្នុងពន្ធនាគាររបស់លោកមេបញ្ជាការកងរក្សាព្រះអង្គ។ ទូលបង្គំទាំងពីរនាក់បានយល់សប្តិក្នុងយប់តែមួយ ដែលមានន័យប្លែកពីគ្នា។ ក្នុងពន្ធនាគារនោះ មានយុវជនហេប្រឺម្នាក់ ជាខ្ញុំបម្រើរបស់លោកមេបញ្ជាការកងរក្សាព្រះអង្គ ទូលបង្គំទាំងពីរបានតំណាលអំពីសប្តិនោះប្រាប់គាត់ ហើយគាត់ក៏កាត់សប្តិឲ្យទូលបង្គំទាំងពីរនាក់ តាមអត្ថន័យរបស់សប្តិរៀងៗខ្លួន។ ក្រោយមក មានហេតុការណ៍កើតឡើង ស្របតាមពាក្យរបស់គាត់មែន គឺព្រះករុណាប្រទានឲ្យទូលបង្គំបានកាន់កាប់មុខតំណែងដូចដើមវិញ ហើយស្ដេចឲ្យគេព្យួរ-ក មហាតលិកម្នាក់ទៀត»។
លោកុប្បត្តិ 41:9-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះនាយពិសេសថ្វាយពែងក៏ទូលទៅផារ៉ោនថា ថ្ងៃនេះ ទូលបង្គំនឹកឃើញពីសេចក្ដីកំហុសរបស់ទូលបង្គំហើយ ទ្រង់ព្រះករុណាបានខ្ញាល់នឹងពួកអ្នកបំរើទ្រង់ ហើយក៏ឃុំទូលបង្គំ នឹងមេពួកអ្នកដុតនំទុកក្នុងគុករបស់មេក្រុមរក្សាទ្រង់ យើងខ្ញុំទាំង២នាក់បានយល់សប្តិក្នុងយប់តែ១ ហើយដែលយើងខ្ញុំបានយល់សប្តិនោះ ក៏មានសេចក្ដីសំរាយផ្សេងពីគ្នា នៅទីនោះ មានមនុស្សកំឡោះសាសន៍ហេព្រើរម្នាក់ ជាបាវរបស់មេក្រុមរក្សាទ្រង់ បាននៅជាមួយនឹងយើងខ្ញុំ ហើយយើងខ្ញុំក៏រ៉ាយរ៉ាប់សប្តិប្រាប់ដល់គាត់ រួចគាត់បានកាត់ស្រាយឲ្យយើងខ្ញុំតាមសប្តិរៀងរាល់ខ្លួន នោះក៏កើតដល់យើងខ្ញុំដូចគាត់បានកាត់ស្រាយមែន ឯទូលបង្គំ គាត់កាត់ថា នឹងបានតាំងឡើងក្នុងដំណែងដើមរបស់ទូលបង្គំ ហើយអ្នក១នោះគាត់កាត់ថា នឹងត្រូវចងព្យួរវិញ។