លោកុប្បត្តិ 41:51-52
លោកុប្បត្តិ 41:51-52 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ូសែបដាក់ឈ្មោះកូនច្បងថា "ម៉ាណាសេ" ដ្បិតលោកពោលថា៖ «ព្រះទ្រង់បានធ្វើឲ្យខ្ញុំភ្លេចទុក្ខលំបាកទាំងប៉ុន្មានរបស់ខ្ញុំ និងក្រុមគ្រួសារទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ»។ កូនមួយទៀតលោកដាក់ឈ្មោះថា "អេប្រាអិម" ដោយពោលថា៖ «ព្រះទ្រង់បានប្រទានឲ្យខ្ញុំមានកូននៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនា»។
លោកុប្បត្តិ 41:51-52 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូសែបដាក់ឈ្មោះកូនបងថា “ម៉ាណាសេ” ដ្បិតលោកពោលថា “ព្រះជាម្ចាស់បានប្រោសឲ្យខ្ញុំភ្លេចទុក្ខវេទនាទាំងប៉ុន្មាន និងភ្លេចញាតិសន្ដានទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ”។ លោកបានដាក់ឈ្មោះកូនបន្ទាប់ថា “អេប្រាអ៊ីម” ដ្បិតលោកពោលថា “ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកូនចៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនានេះ”។
លោកុប្បត្តិ 41:51-52 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ូសែបឲ្យកូនច្បងឈ្មោះថា ម៉ាន៉ាសេ ដោយគិតថា ព្រះទ្រង់បានធ្វើឲ្យអញភ្លេចសេចក្ដីទុក្ខលំបាករបស់អញទាំងប៉ុន្មាន ព្រមទាំងពួកគ្រួឪពុកអញផង ហើយកូន១ទៀតគាត់ឲ្យឈ្មោះថា អេប្រាអិម ដោយគិតថា ព្រះទ្រង់បានប្រទានឲ្យអញមានកូន នៅក្នុងស្រុកនៃសេចក្ដីទុក្ខព្រួយរបស់អញ។