លោកុប្បត្តិ 41:41-43
លោកុប្បត្តិ 41:41-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបទៀតថា៖ «មើល៍! យើងតែងតាំងលោកឲ្យគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូលហើយ»។ ពេលនោះ ផារ៉ោនដោះព្រះទម្រង់ពីព្រះហស្តទ្រង់ ទៅបំពាក់នៅដៃរបស់លោកយ៉ូសែប ហើយយកសម្លៀកបំពាក់ទេសយ៉ាងម៉ដ្តមកបំពាក់ឲ្យលោក ព្រមទាំងបំពាក់ខ្សែមាសនៅករបស់លោកទៀតផង។ ស្ដេចឲ្យលោកជិះរាជរថនៅបន្ទាប់ពីព្រះអង្គ ហើយមានគេស្រែកនៅខាងមុខថា៖ «ចូរក្រាបចុះ!»។ គឺយ៉ាងនេះឯងដែលស្ដេចបានតែងតាំងឲ្យលោកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល។
លោកុប្បត្តិ 41:41-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបទៀតថា៖ «ឥឡូវនេះ យើងតែងតាំងលោកឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល»។ ពេលនោះ ព្រះចៅផារ៉ោនដោះព្រះទម្រង់ពីព្រះហស្តព្រះអង្គ ពាក់ឲ្យលោកយ៉ូសែប ព្រមទាំងយកអាវមួយដ៏ល្អប្រណីតមកឲ្យលោក និងយកខ្សែកមាសមួយខ្សែពាក់ឲ្យលោកថែមទៀតផង រួចឲ្យលោកឡើងជិះរាជរថ ដែលនៅបន្ទាប់ពីព្រះអង្គ ហើយឲ្យគេរត់ពីមុខលោក ទាំងស្រែកថា៖ «ក្រាបចុះ ថ្វាយបង្គំ!»។ ព្រះចៅផារ៉ោនបានតែងតាំងលោកយ៉ូសែបឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលរបៀបនេះឯង។
លោកុប្បត្តិ 41:41-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែបថា នែ យើងតាំងឯងឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលហើយ ផារ៉ោនទ្រង់ដោះព្រះទំរង់ពីព្រះហស្ត ទៅបំពាក់នៅដៃយ៉ូសែបវិញ ក៏យកសំលៀកបំពាក់ទេសយ៉ាងម៉ដ្ត មកបំពាក់គាត់ ព្រមទាំងបំពាក់ខ្សែមាសនៅកឲ្យគាត់ផង ទ្រង់ឲ្យគាត់ជិះរាជរថបន្ទាប់របស់ទ្រង់ ហើយមានគេស្រែកនៅខាងមុខថា ចូរក្រាបចុះទាំងអស់គ្នាទៅ ដូច្នេះទ្រង់បានតាំងគាត់ឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូល