លោកុប្បត្តិ 41:39-41

លោកុប្បត្តិ 41:39-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ព្រះ​បាន​បង្ហាញ​ឲ្យ​លោក​ដឹង​សេចក្ដី​ទាំង​នេះ​ហើយ គ្មាន​អ្នក​ណា​មាន​តម្រិះ​ប្រាជ្ញា​ដូច​ជា​លោក​ទេ។ គឺ​លោក​ហ្នឹង​ហើយ​ដែល​គ្រប់​គ្រង​លើ​ជន​ជាតិ​របស់​យើង ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ទាំង​អស់​នឹង​ធ្វើ​តាម​បញ្ជា​របស់​លោក។ មាន​តែ​បល្ល័ង្ក​រាជ្យ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​យើង​ធំ​ជាង​លោក»។ រួច​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ទៀត​ថា៖ «មើល៍! យើង​តែង​តាំង​លោក​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ហើយ»។

លោកុប្បត្តិ 41:39-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​លោក​ដឹង​ហេតុ‌ការណ៍​ទាំង​នេះ​ហើយ គឺ​គ្មាន​នរណា​ម្នាក់​មាន​ប្រាជ្ញា​វាង‌វៃ​ដូច​លោក​ទេ។ ដូច្នេះ យើង​សុំ​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ទាំង​មូល​នឹង​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​លោក។ មាន​តែ​ព្រះ‌រាជ​បល្ល័ង្ក​មួយ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​យើង​មាន​ឋានៈ​ខ្ពស់​ជាង​លោក»។ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​លោក​យ៉ូសែប​ទៀត​ថា៖ «ឥឡូវ​នេះ យើង​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល»។