លោកុប្បត្តិ 41:38-39
លោកុប្បត្តិ 41:38-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ផារ៉ោនមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «តើយើងអាចរកអ្នកណាទៀតឲ្យដូចអ្នកនេះ ដែលមានព្រះវិញ្ញាណរបស់ព្រះគង់នៅជាមួយបាន?» ដូច្នេះ ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «ព្រះបានបង្ហាញឲ្យលោកដឹងសេចក្ដីទាំងនេះហើយ គ្មានអ្នកណាមានតម្រិះប្រាជ្ញាដូចជាលោកទេ។
លោកុប្បត្តិ 41:38-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់មន្ត្រីទាំងនោះថា៖ «យើងពុំអាចរកបុរសផ្សេងទៀត ដែលមានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់ជាមួយ ដូចលោកនេះឡើយ»។ ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «ព្រះជាម្ចាស់បានបង្ហាញឲ្យលោកដឹងហេតុការណ៍ទាំងនេះហើយ គឺគ្មាននរណាម្នាក់មានប្រាជ្ញាវាងវៃដូចលោកទេ។
លោកុប្បត្តិ 41:38-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះផារ៉ោនទ្រង់មានបន្ទូលទៅពួកមហាតលិកទ្រង់ថា តើយើងនឹងរកមនុស្សឯណាឲ្យដូចមនុស្សនេះ ដែលមានព្រះវិញ្ញាណរបស់ព្រះសណ្ឋិតនឹងគាត់បាន រួចផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែបថា ដែលព្រះបានសំដែងឲ្យឯងដឹងសេចក្ដីទាំងនេះ នោះគ្មានអ្នកណាមានដំរិះមានប្រាជ្ញាដូចឯងនេះទេ