លោកុប្បត្តិ 41:15-16
លោកុប្បត្តិ 41:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «យើងបានយល់សប្តិ តែគ្មានអ្នកណាអាចកាត់ស្រាយបានឡើយ ហើយយើងបានឮថា ពេលគេតំណាលសប្តិប្រាប់អ្នក អ្នកអាចកាត់ស្រាយបាន»។ លោកយ៉ូសែបទូលឆ្លើយទៅផារ៉ោនថា៖ «កិច្ចការនោះមិនស្រេចលើទូលបង្គំទេ តែព្រះនឹងឆ្លើយមកព្រះករុណាជាសេចក្ដីសុខវិញ»។
លោកុប្បត្តិ 41:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «យើងបានយល់សុបិនដែលពុំមាននរណាអាចកាត់ស្រាយន័យបានឡើយ តែយើងឮថា ពេលគេតំណាលសុបិនប្រាប់អ្នក អ្នកចេះកាត់ស្រាយន័យបាន»។ លោកយ៉ូសែបទូលព្រះចៅផារ៉ោនថា៖ «មិនមែនទូលបង្គំទេដែលចេះកាត់ស្រាយន័យ! មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះ ទើបអាចកាត់ស្រាយន័យថ្វាយព្រះករុណាបាន»។
លោកុប្បត្តិ 41:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែបថា យើងបានយល់សប្តិ តែគ្មានអ្នកណាចេះកាត់សោះ ឥឡូវបានឮនិយាយពីឯងថា ឯងចេះកាត់សប្តិបាន យ៉ូសែបទូលឆ្លើយទៅផារ៉ោនថា ការនោះមិនស្រេចលើទូលបង្គំទេ គឺព្រះនឹងឆ្លើយមកទ្រង់ព្រះករុណាជាសេចក្ដីសុខវិញ