លោកុប្បត្តិ 41:1-4
លោកុប្បត្តិ 41:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពីរឆ្នាំក្រោយមក ផារ៉ោនបានយល់សប្ដិឃើញថា ទ្រង់ឈរនៅមាត់ទន្លេនីល ហើយឃើញមានគោញីប្រាំពីរក្បាលធាត់ៗល្អ ឡើងពីទន្លេមកស៊ីស្មៅនៅទីវាល។ បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀតឡើងពីទន្លេមក ស្គមៗ ហើយអាក្រក់មើល ក៏ឈរនៅមាត់ទន្លេជិតគោឯទៀត។ គោស្គមៗដែលអាក្រក់មើលនោះ បានស៊ីលេបគោទាំងប្រាំពីរដែលធាត់ល្អនោះអស់ទៅ ហើយផារ៉ោនក៏តើនឡើង។
លោកុប្បត្តិ 41:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពីរឆ្នាំក្រោយមក ព្រះចៅផារ៉ោនសុបិនដូចតទៅ គឺឃើញព្រះអង្គឈរនៅមាត់ទន្លេនីល។ មានគោញីប្រាំពីរក្បាលធាត់ៗល្អ ឡើងពីទន្លេមកស៊ីស្មៅតាមមាត់ច្រាំង។ បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀត ស្គមៗសល់តែស្បែក និងឆ្អឹង ឡើងពីទន្លេមកតាមក្រោយ ហើយឈរនៅមាត់ច្រាំងជិតគោញីធាត់ៗ។ គោញីស្គមៗ សល់តែស្បែក និងឆ្អឹង បានលេបគោញីធាត់ៗល្អនោះអស់ទៅ។ ព្រះចៅផារ៉ោនក៏តើនឡើង។
លោកុប្បត្តិ 41:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់ផុត២ឆ្នាំមក នោះផារ៉ោនទ្រង់សុបិននិម្មិតឃើញថា ទ្រង់ឈរនៅមាត់ទន្លេ ហើយមើលមានគោញី៧មានសាច់ច្រើនធាត់ល្អ ឡើងពីទន្លេមកស៊ីនៅទីវាល រួចមក មានគោញី៧ទៀតឡើងពីទន្លេមក វាស្គមពេក ហើយអាក្រក់មើល ក៏ឈរនៅក្បែរមាត់ទន្លេជិតគោឯទៀត គោសំគមហើយអាក្រក់មើលនោះ បានស៊ីលេបគោទាំង៧ដែលធាត់ល្អនោះអស់ទៅ នោះផារ៉ោនទ្រង់តើនឡើង