លោកុប្បត្តិ 31:7-8,13
លោកុប្បត្តិ 31:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែឪពុករបស់អូនបានកេងប្រវ័ញ្ចបង ហើយបានផ្លាស់ប្ដូរឈ្នួលរបស់បងដប់ដងហើយ ក៏ប៉ុន្ដែ ព្រះទ្រង់មិនអនុញ្ញាតឲ្យគាត់ប្រទូស្ដនឹងបងទេ។ កាលណាគាត់ពោលថា "សត្វពពាលនឹងបានជាឈ្នួលរបស់ឯង" នោះពួកសត្វមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែពពាល បើកាលណាគាត់ថា "សត្វឆ្នូតនឹងបានជាឈ្នួលរបស់ឯង" នោះពួកសត្វមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែឆ្នូតដែរ។
លោកុប្បត្តិ 31:13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងជាព្រះនៃបេត-អែល ជាកន្លែងដែលអ្នកបានចាក់ប្រេងលើបង្គោលនោះ ហើយដែលអ្នកបានបន់ដល់យើង។ ឥឡូវនេះ ចូររៀបចំ ហើយចេញពីស្រុកនេះ វិលទៅកាន់ស្រុកកំណើតរបស់អ្នកវិញទៅ"»។
លោកុប្បត្តិ 31:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តែឪពុករបស់នាងបានកេងប្រវ័ញ្ចបង ដោយផ្លាស់ប្ដូរថ្លៃឈ្នួលរបស់បងដល់ទៅដប់ដង។ ក៏ប៉ុន្តែ ព្រះជាម្ចាស់មិនបណ្តោយឲ្យគាត់បោកប្រាស់បងបានឡើយ។ ប្រសិនបើឪពុករបស់នាងពោលមកបងថា “សត្វដែលមានសម្បុរពពាល នឹងបានជាថ្លៃឈ្នួលរបស់ឯង” នោះសត្វទាំងអស់ក៏បង្កើតកូនសុទ្ធតែពពាល ហើយបើគាត់ពោលថា “សត្វដែលមានសម្បុរឆ្នូតៗនឹងបានជាថ្លៃឈ្នួលរបស់ឯង” នោះសត្វទាំងអស់ក៏បង្កើតកូនមកសុទ្ធតែឆ្នូតៗដែរ។
លោកុប្បត្តិ 31:13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងជាព្រះនៅបេតអែល គឺនៅកន្លែងដែលអ្នកបានចាក់ប្រេងលើស្តូបថ្មមួយ ថែមទាំងបានបន់ស្រន់ទៀតផង។ ឥឡូវនេះ ចូរក្រោកឡើង ចាកចេញពីស្រុកនេះ វិលទៅកាន់ស្រុកកំណើតរបស់អ្នកវិញទៅ”»។
លោកុប្បត្តិ 31:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែព្រះទ្រង់មិនព្រមបើកឱកាសឲ្យគាត់ប្រទូស្តចំពោះអញទេ កាលណាគាត់ថា សត្វពពាលនឹងបានជាឈ្នួលឯង នោះពួកសត្វមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែពពាល បើកាលណាគាត់ថា សត្វឆ្នូតនឹងបានជាឈ្នួលឯង នោះពួកមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែឆ្នូតដែរ