លោកុប្បត្តិ 31:43
លោកុប្បត្តិ 31:43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ លោកឡាបាន់ឆ្លើយទៅលោកយ៉ាកុបថា៖ «ស្ត្រីទាំងនេះជាកូនស្រីរបស់ពុក ហើយក្មេងទាំងនេះជាចៅរបស់ពុក ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់ពុក ហើយរបស់ទាំងប៉ុន្មានដែលកូនមើលឃើញក៏ជារបស់ពុកដែរ តែថ្ងៃនេះ តើពុកអាចធ្វើអ្វីដល់កូនរបស់ពុក ឬដល់កូនដែលពួកវាបានបង្កើតទាំងប៉ុន្មាននេះបាន?
លោកុប្បត្តិ 31:43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកឡាបាន់ឆ្លើយទៅលោកយ៉ាកុបវិញថា៖ «ស្ត្រីទាំងនេះជាកូនស្រីរបស់ពុក ក្មេងប្រុសទាំងនេះជាចៅរបស់ពុក ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់ពុក ហើយអ្វីៗទាំងប៉ុន្មានដែលកូនមើលឃើញនៅទីនេះ ក៏សុទ្ធតែជារបស់ពុកដែរ តែថ្ងៃនេះ ពុកមិនទាមទារយកកូនស្រីរបស់ពុក ព្រមទាំងកូនៗដែលកើតចេញពីនាងនោះមកវិញឡើយ។
លោកុប្បត្តិ 31:43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះឡាបាន់ឆ្លើយទៅយ៉ាកុបថា ស្ត្រីទាំងនេះជាកូនអញ ហើយក្មេងទាំងនេះក៏ជាចៅអញ ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់អញ ហើយរបស់ទាំងប៉ុន្មានដែលឯងឃើញក៏ជារបស់ផងអញទាំងអស់ដែរ តែនៅថ្ងៃនេះ តើអញនឹងធ្វើអ្វីដល់កូនអញ ហើយនឹងកូនដែលវាបានបង្កើតទាំងប៉ុន្មាននេះបាន