លោកុប្បត្តិ 19:9
លោកុប្បត្តិ 19:9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេតបថា៖ «ថយទៅ!»។ គេពោលទៀតថា៖ «មើល៍ ជនបរទេសម្នាក់នេះមកនៅស្រុកយើង តែឥឡូវបែរជាចង់ធ្វើម្ចាស់ស្រុកទៅវិញ! ទេមិនបានទេ យើងនឹងធ្វើបាបអ្នកឯងខ្លាំងជាងជនពីរនាក់នោះទៅទៀត»។ ពួកគេក៏ច្រានលោកឡុតយ៉ាងខ្លាំង ហើយនាំគ្នាចូលទៅ បម្រុងនឹងទម្លាយទ្វារ។
លោកុប្បត្តិ 19:9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ គេតបថា៖ «ថយចេញ» ហើយគេពោលទៀតថា៖ «ម្នាក់នេះចូលមកស្នាក់សោះ តែបែរជាតាំងខ្លួនធ្វើជាចៅក្រមផង! ឥឡូវនេះ យើងនឹងធ្វើបាបឯងឲ្យអាក្រក់ជាងពីរនាក់នោះទៅទៀត»។ ពេលនោះ គេច្រានឡុតជាខ្លាំង ហើយរំលោភចូលទៅជិត បម្រុងនឹងទម្លាយទ្វារ។
លោកុប្បត្តិ 19:9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែគេកំហែងទៅថា ចូរចៀសចេញ ហើយមានខ្លះគេនិយាយថា អា១នេះបានចូលមកស្នាក់នៅទីនេះ ឥឡូវចង់តាំងខ្លួនធ្វើជាចៅក្រមវិញ អើ បើដូច្នេះ យើងនឹងធ្វើឯងឥឡូវ ឲ្យអាក្រក់ជាង២នាក់នោះទៅទៀតផង រួចគេក៏ប្រជ្រៀតលើឡុតជាខ្លាំង ព្រមទាំងរំលោភចូលទៅជិតចង់ទំលាយទ្វារ