លោកុប្បត្តិ 19:32-33
លោកុប្បត្តិ 19:32-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មក៍ យើងនាំគ្នាបង្អកស្រាឪពុកយើង រួចហើយយើងទៅដេកជាមួយគាត់ ដើម្បីឲ្យយើងបានតពូជរបស់ឪពុកយើង»។ ដូច្នេះ គេក៏បង្អកស្រាឪពុករបស់ខ្លួននៅយប់នោះ រួចនាងបងក៏ចូលទៅដេកជាមួយឪពុក តែគាត់មិនបានដឹងថានាងចូលដេកពេលណា ឬក្រោកពេលណាឡើយ។
លោកុប្បត្តិ 19:32-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ មក៍! យើងនាំគ្នាបង្អកស្រាឪពុកយើង រួចរួមដំណេកជាមួយគាត់ទៅ ដើម្បីឲ្យយើងបានបន្តពូជពីឪពុកយើង»។ នៅយប់នោះ នាងទាំងពីរក៏បង្អកស្រាឪពុករបស់ខ្លួន រួចហើយ នាងបងចូលរួមដំណេកជាមួយឪពុក តែគាត់ពុំដឹងខ្លួនទេ មិនដឹងជានាងចូលដេកថ្មើរណា ចេញថ្មើរណាឡើយ។
លោកុប្បត្តិ 19:32-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើដូច្នេះ ចូរយើងបំផឹកស្រាឪពុកយើង ហើយទៅដេកជាមួយនឹងគាត់ទៅ ដើម្បីឲ្យបានតពូជឲ្យឪពុកយើងវិញ នោះគេក៏បំផឹកស្រាឪពុកគេនៅយប់នោះឯង រួចនាងបងទៅដេកជាមួយនឹងឪពុកខ្លួនទៅ តែគាត់ឥតមានដឹងជាកាលនាងដេក ឬកាលនាងក្រោកឡើង