លោកុប្បត្តិ 18:25
លោកុប្បត្តិ 18:25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមិនគួរប្រព្រឹត្តដូច្នោះទេ សូមកុំប្រហារមនុស្សសុចរិតរួមជាមួយមនុស្សអាក្រក់ឡើយ យ៉ាងនោះឈ្មោះថា មនុស្សសុចរិតក៏ដូចជាមនុស្សអាក្រក់ដែរ សូមព្រះអង្គកុំធ្វើដូច្នោះឡើយ! ព្រះដ៏ជាចៅក្រមនៃផែនដីទាំងមូល តើព្រះអង្គនឹងមិនប្រព្រឹត្តដោយយុត្តិធម៌ទេឬ?»
លោកុប្បត្តិ 18:25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គធ្វើដូច្នេះមិនកើតទេ សូមកុំប្រហារជីវិតមនុស្សសុចរិតរួមជាមួយមនុស្សទុច្ចរិតឡើយ! បើមិនដូច្នោះទេ មនុស្សសុចរិតនឹងត្រូវបាត់បង់ជីវិតជាមួយមនុស្សទុច្ចរិតមិនខាន។ ព្រះអង្គធ្វើដូច្នេះមិនកើតទេ! ចៅក្រមនៃផែនដីទាំងមូល តោងតែវិនិច្ឆ័យទោសដោយយុត្តិធម៌!»។
លោកុប្បត្តិ 18:25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មិនគួរគប្បីឲ្យទ្រង់ប្រព្រឹត្តដូច្នោះ នឹងសំឡាប់មនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់នោះទេ យ៉ាងនោះឈ្មោះថាធ្វើឲ្យមនុស្សសុចរិតបានដូចជាមនុស្សអាក្រក់ដែរ សូមកុំឲ្យទ្រង់ធ្វើដូច្នោះឡើយ ឯព្រះដ៏ជាចៅក្រមផែនដីទាំងមូល តើទ្រង់មិនត្រូវប្រព្រឹត្តដោយយុត្តិធម៌ទេឬអី