លោកុប្បត្តិ 18:19
លោកុប្បត្តិ 18:19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតយើងបានជ្រើសរើសគាត់ ដើម្បីណែនាំកូនប្រុសរបស់គាត់ និងកូនចៅដែលកើតមកតាមក្រោយ ឲ្យប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌។ ដូច្នេះ ព្រះអម្ចាស់នឹងប្រោសប្រទានឲ្យអប្រាហាំ ស្របតាមសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលទុកអំពីគាត់»។
លោកុប្បត្តិ 18:19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងបានជ្រើសរើស គាត់ ដើម្បីឲ្យគាត់បង្គាប់កូនចៅ និងពួកផ្ទះរបស់គាត់ដែលកើតមកតាមក្រោយ ឲ្យកាន់ខ្ជាប់តាមផ្លូវរបស់ព្រះយេហូវ៉ា ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ ដើម្បីឲ្យព្រះយេហូវ៉ាបានសម្រេចដល់អ័ប្រាហាំ តាមសេចក្ដីដែលព្រះអង្គបានសន្យានឹងគាត់»។
លោកុប្បត្តិ 18:19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតអញស្គាល់គាត់ថា គាត់នឹងបង្គាប់ដល់កូនចៅ នឹងពួកផ្ទះគាត់តរៀងទៅ ឲ្យគេកាន់ខ្ជាប់តាមផ្លូវនៃព្រះយេហូវ៉ា ដើម្បីឲ្យបានប្រព្រឹត្តសេចក្ដីសុចរិត នឹងសេចក្ដីទៀងត្រង់ ប្រយោជន៍ឲ្យព្រះយេហូវ៉ាបានសំរេចដល់គាត់ តាមសេចក្ដីដែលទ្រង់មានបន្ទូលពីដំណើរគាត់