លោកុប្បត្តិ 18:14 - Compare All Versions

លោកុប្បត្តិ 18:14 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

តើ​មាន​ការ​អ្វី​ពិបាក​ពេក​ដែល​ព្រះ‌យេហូវ៉ា​ធ្វើ​មិន​កើត​ឬ? នៅ​វេលា​កំណត់ យើង​នឹង​ត្រឡប់​មក​រក​អ្នក​វិញ គឺ​ឆ្នាំ​ក្រោយ​ក្នុង​វេលា​ដដែល​នេះ សារ៉ា​នឹង​បង្កើត​បាន​កូន​ប្រុស​មួយ»។

លោកុប្បត្តិ 18:14 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

តើ​មាន​ការ​អ្វី​អស្ចារ្យ​ពេក​ដែល​ព្រះ‌អម្ចាស់​ធ្វើ​មិន​កើត? ឆ្នាំ​ក្រោយ​នៅ​ខែ​ដដែល យើង​នឹង​មក​ជួប​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។

លោកុប្បត្តិ 18:14 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

តើ​មាន​ការ​អ្វី​ដែល​ព្រះ‌យេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ដល់​វេលា​កំណត់ នោះ​អញ​នឹង​មក​ឯ​ឯង លុះ​គ្រប់​ខែ​ហើយ សារ៉ា​នឹង​បង្កើត​បាន​កូន​ប្រុស​១