លោកុប្បត្តិ 18:13-14
លោកុប្បត្តិ 18:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា៖ «ហេតុអ្វីបានជាសារ៉ាសើចដូច្នេះ ហើយថា "ដែលចាស់ប៉ុណ្ណេះទៅហើយ តើនឹងមានកូនដែរឬ?" តើមានការអ្វីពិបាកពេកដែលព្រះយេហូវ៉ាធ្វើមិនកើតឬ? នៅវេលាកំណត់ យើងនឹងត្រឡប់មករកអ្នកវិញ គឺឆ្នាំក្រោយក្នុងវេលាដដែលនេះ សារ៉ានឹងបង្កើតបានកូនប្រុសមួយ»។
លោកុប្បត្តិ 18:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំថា៖ «ហេតុដូចម្ដេចបានជាសារ៉ាសើច ទាំងពោលថា “តើខ្ញុំដែលចាស់ណាស់ហើយ អាចនឹងមានកូនទៅកើតឬ?” តើមានការអ្វីអស្ចារ្យពេកដែលព្រះអម្ចាស់ធ្វើមិនកើត? ឆ្នាំក្រោយនៅខែដដែល យើងនឹងមកជួបអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។
លោកុប្បត្តិ 18:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអ័ប្រាហាំថា ហេតុអ្វីបានជាសារ៉ាសើចដូច្នេះថា ដែលចាស់ប៉ុណ្ណោះហើយ តើនឹងមានកូនដែរឬ តើមានការអ្វីដែលព្រះយេហូវ៉ាធ្វើមិនកើតដែរឬអី ដល់វេលាកំណត់ នោះអញនឹងមកឯឯង លុះគ្រប់ខែហើយ សារ៉ានឹងបង្កើតបានកូនប្រុស១