លោកុប្បត្តិ 18:1-3
លោកុប្បត្តិ 18:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបានលេចមកឲ្យលោកអ័ប្រាហាំឃើញ ត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ ពេលលោកកំពុងអង្គុយនៅមាត់ទ្វារជំរំ នៅវេលាថ្ងៃពេញកម្ដៅ។ លោកងើបមុខឡើង ហើយមើលទៅឃើញបុរសបីនាក់ឈរនៅពីមុខ។ កាលលោកឃើញបុរសទាំងនោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ហើយក្រាបរាបនឹងដី។ លោកមានប្រសាសន៍ថា៖ «លោកម្ចាស់អើយ ប្រសិនបើខ្ញុំប្របាទបានប្រកបដោយគុណនៅចំពោះលោក សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។
លោកុប្បត្តិ 18:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់បានយាងមកឲ្យលោកអប្រាហាំឃើញ នៅដើមជ្រៃលោកតាម៉ាមរ៉េ។ ពេលនោះ ថ្ងៃពេញកម្ដៅហើយ លោកអប្រាហាំអង្គុយនៅមាត់ទ្វារជំរំរបស់លោក លោកងើបមុខឡើង មើលទៅឃើញបុរសបីនាក់ ឈរនៅជិតលោក។ ពេលឃើញបុរសបីនាក់នោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ក្រាបដល់ដី ហើយមានប្រសាសន៍ថា៖ «លោកម្ចាស់ បើលោកពេញចិត្តនឹងខ្ញុំប្របាទមែន សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។
លោកុប្បត្តិ 18:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចព្រះយេហូវ៉ាទ្រង់លេចមកឯគាត់ នៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ ក្នុងកាលដែលគាត់កំពុងអង្គុយនៅមាត់ទ្វារត្រសាល នៅវេលាថ្ងៃពេញកំដៅ គាត់ងើបភ្នែកឡើង ក៏មើលឃើញមនុស្ស៣នាក់ឈរនៅចំពោះមុខ កាលគាត់ឃើញដូច្នោះ នោះគាត់រត់ពីមាត់ទ្វារត្រសាលទៅទទួល ដោយក្រាបរាបនឹងដី ក៏ទូលថា ព្រះអម្ចាស់អើយ បើសិនជាទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ នោះសូមកុំអាលយាងហួសពីទូលបង្គំជាបាវបំរើទ្រង់ទៅឡើយ