លោកុប្បត្តិ 15:5-6
លោកុប្បត្តិ 15:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គនាំលោកចេញទៅក្រៅ ហើយមានព្រះបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ផ្កាយចុះ ប្រសិនបើអ្នកអាចរាប់បាន»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ពូជពង្សរបស់អ្នកក៏នឹងបានដូចផ្កាយទាំងនោះដែរ»។ លោកអាប់រ៉ាមក៏ជឿតាមព្រះយេហូវ៉ា ហើយដោយសារជំនឿរបស់លោក ព្រះអង្គបានរាប់លោកជាសុចរិត ។
លោកុប្បត្តិ 15:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គនាំលោកចេញទៅក្រៅ ហើយមានព្រះបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ចំនួនផ្កាយមើល៍ តើអ្នកអាចរាប់អស់ទេ?»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ពូជពង្សរបស់អ្នកក៏នឹងមានចំនួនច្រើន ដូចផ្កាយទាំងនោះដែរ»។ លោកអាប់រ៉ាមជឿលើព្រះអម្ចាស់ ហើយដោយយល់ដល់ជំនឿនេះ ព្រះអង្គប្រោសលោកឲ្យបានសុចរិត*។
លោកុប្បត្តិ 15:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចទ្រង់នាំគាត់ចេញទៅក្រៅប្រាប់ថា ចូរមើលទៅលើមេឃឥឡូវ ហើយរាប់ផ្កាយចុះ បើឯងអាចនឹងរាប់ទាំងអស់បាន រួចទ្រង់មានបន្ទូលប្រាប់ថា ពូជឯងនឹងបានដូច្នោះដែរ គាត់ក៏ជឿដល់ព្រះយេហូវ៉ា ហើយទ្រង់រាប់សេចក្ដីជំនឿនោះ ទុកជាសេចក្ដីសុចរិតដល់គាត់