លោកុប្បត្តិ 15:4-6

លោកុប្បត្តិ 15:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​ថា៖ «អ្នក​នោះ​មិន​ត្រូវ​ទទួល​មត៌ក​របស់​អ្នក​ទេ គឺ​កូន​ដែល​នឹង​កើត​ចេញ​ពី​អ្នក​វិញ ដែល​ត្រូវ​ទទួល​មត៌ក»។ ព្រះ‌អង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ផ្កាយ​ចុះ ប្រសិន‌បើ​អ្នក​អាច​រាប់​បាន»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​បាន​ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។ លោក​អាប់‌រ៉ាម​ក៏​ជឿ​តាម​ព្រះ‌យេហូវ៉ា ហើយ​ដោយ​សារ​ជំនឿ​របស់​លោក ព្រះ‌អង្គ​បាន​រាប់​លោក​ជា​សុចរិត ។

លោកុប្បត្តិ 15:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «មិន​មែន​អ្នក​បម្រើ​ទេ គឺ​កូន​ដែល​នឹង​កើត​ចេញ​ពី​អ្នក​វិញ​ឯ‌ណោះ ជា​អ្នក​ទទួល​មត៌ក»។ ព្រះអង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ចំនួន​ផ្កាយ​មើល៍ តើ​អ្នក​អាច​រាប់​អស់​ទេ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។ លោក​អាប់រ៉ាម​ជឿ​លើ​ព្រះ‌អម្ចាស់ ហើយ​ដោយ​យល់​ដល់​ជំនឿ​នេះ ព្រះអង្គ​ប្រោស​លោក​ឲ្យ​បាន​សុចរិត*។