លោកុប្បត្តិ 15:13 - Compare All Versions

លោកុប្បត្តិ 15:13 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់‌រ៉ាម​ថា៖ «ចូរ​ដឹង​ឲ្យ​ប្រាកដ​ថា ពូជ‌ពង្ស​របស់​អ្នក​នឹង​ទៅ​ជា​អ្នក​ដទៃ​ស្នាក់​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​ខ្លួន គេ​នឹង​ក្លាយ​ជា​ទាសករ​នៅ​ស្រុក​នោះ ហើយ​អ្នក​ស្រុក​នោះ​នឹង​សង្កត់‌សង្កិន​គេ​អស់​រយៈ​ពេល​បួនរយ​ឆ្នាំ

លោកុប្បត្តិ 15:13 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់រ៉ាម​ថា៖ «តោង​ដឹង​ថា ពូជ‌ពង្ស​របស់​អ្នក​នឹង​ទៅ​ស្នាក់​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​ខ្លួន គេ​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ទាសករ​នៅ​ក្នុង​ស្រុក​នោះ ហើយ​អ្នក​ស្រុក​នោះ​នឹង​ជិះ‌ជាន់​គេ អស់​រយៈ​ពេល​បួន​រយ​ឆ្នាំ។

លោកុប្បត្តិ 15:13 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​អាប់រ៉ាម​ថា ចូរ​ដឹង​ជា​ប្រាកដ​ថា ពូជ​ឯង​នឹង​ត្រូវ​ទៅ​ជា​អ្នក​ដទៃ​នៅ​ស្រុក​១ ដែល​មិន​មែន​ជា​ស្រុក​របស់​ផង​ខ្លួន ហើយ​ត្រូវ​បំរើ​ពួក​ស្រុក​នោះ ដែល​គេ​នឹង​សង្កត់‌សង្កិន​ឯង​អស់​រវាង​៤០០​ឆ្នាំ