កាឡាទី 3:6-9

កាឡាទី 3:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អប្រាហាំ​ជឿ​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះអង្គ​ប្រោស​លោក​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​នេះ ។ ដូច្នេះ សូម​បងប្អូន​យល់​ថា អ្នក​ណា​មាន​ជំនឿ អ្នក​នោះ​ហើយ​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ។ ក្នុង​គម្ពីរ​មាន​គ្រោង​ទុក​ជា​មុន​ថា ព្រះ‌ជាម្ចាស់​នឹង​ប្រោស​សាសន៍​ដទៃ​ឲ្យ​សុចរិត ដោយ‌សារ​ជំនឿ ហើយ​លោក​អប្រាហាំ​បាន​ទទួល​ដំណឹង‌ល្អ​នេះ​ជា​មុន​ថា «ជាតិ​សាសន៍​ទាំង​អស់​នឹង​ទទួល​ពរ ដោយ‌សារ​អ្នក» ។ ហេតុ​នេះ អស់​អ្នក​ដែល​មាន​ជំនឿ​ក៏​បាន​ទទួល​ព្រះ‌ពរ​រួម​ជា​មួយ​លោក​អប្រាហាំ ដែល​ជា​អ្នក​មាន​ជំនឿ​នោះ​ដែរ។

ចែក​រំលែក
អាន កាឡាទី 3

កាឡាទី 3:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច​ជា​លោក​អ័ប្រា‌ហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្ដី​នោះ បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​លោក ដូច្នេះ ចូរ​ដឹង​ថា ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ នោះ​ជា​ពូជ​លោក​អ័ប្រា‌ហាំ​ហើយ ហើយ​ដោយ​គម្ពីរ​បាន​ដឹង​ជា​មុន​ថា ព្រះ‌ទ្រង់​នឹង​រាប់​ពួក​សាសន៍​ដទៃ​ជា​សុចរិត ដោយ​សេចក្ដី​ជំនឿ បាន​ជា​មាន​សេចក្ដី​ប្រកាស​ប្រាប់​មក ដល់​លោក​អ័ប្រា‌ហាំ​ជា​មុន​ថា «អស់​ទាំង​សាសន៍​នឹង​បាន​ពរ​ដោយ‌សារ​ឯង» ដូច្នេះ អស់​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ នោះ​ឈ្មោះ​ថា​បាន​ពរ​ជា​មួយ​នឹង​លោក​អ័ប្រា‌ហាំ ដែល​ជា​អ្នក​ជឿ​ដែរ

ចែក​រំលែក
អាន កាឡាទី 3