កាឡាទី 3:6-9

កាឡាទី 3:6-9 គខប

លោក​អប្រាហាំ​ជឿ​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះអង្គ​ប្រោស​លោក​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​នេះ ។ ដូច្នេះ សូម​បងប្អូន​យល់​ថា អ្នក​ណា​មាន​ជំនឿ អ្នក​នោះ​ហើយ​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ។ ក្នុង​គម្ពីរ​មាន​គ្រោង​ទុក​ជា​មុន​ថា ព្រះ‌ជាម្ចាស់​នឹង​ប្រោស​សាសន៍​ដទៃ​ឲ្យ​សុចរិត ដោយ‌សារ​ជំនឿ ហើយ​លោក​អប្រាហាំ​បាន​ទទួល​ដំណឹង‌ល្អ​នេះ​ជា​មុន​ថា «ជាតិ​សាសន៍​ទាំង​អស់​នឹង​ទទួល​ពរ ដោយ‌សារ​អ្នក» ។ ហេតុ​នេះ អស់​អ្នក​ដែល​មាន​ជំនឿ​ក៏​បាន​ទទួល​ព្រះ‌ពរ​រួម​ជា​មួយ​លោក​អប្រាហាំ ដែល​ជា​អ្នក​មាន​ជំនឿ​នោះ​ដែរ។