អេសេគាល 5:1-4

អេសេគាល 5:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​មនុស្ស​អើយ ចូរ​យក​កាំបិត​មុត ជា​កាំបិត​របស់​ជាង​កោរ មក​កោរ​សក់ និង​ពុក​ចង្កា​អ្នក រួច​យក​ជញ្ជីង​មក​ថ្លឹង ហើយ​បែង​ចែក​សក់​នោះ មួយ​ភាគ​បី អ្នក​ត្រូវ​ដុត​នៅ​កណ្ដាល​ទី​ក្រុង នៅ​ពេល​ដែល​គ្រប់​ចំនួន​ថ្ងៃ​នៃ​ការ​ឡោម‌ព័ទ្ធ​នោះ​ហើយ​មួយ​ភាគ​បី​ទៀត ត្រូវ​យក​ដាវ​កាប់​ក្រឡឹង​ជុំ‌វិញទី​ក្រុង ហើយ​មួយ​ភាគ​បី​ទៀត ត្រូវ​គ្រវែង​ចោល​ឲ្យ​ខ្យល់​ផាត់​ទៅ រួច​យើង​នឹង​ហូត​ដាវ​ដេញ​តាម​ពី​ក្រោយ។ អ្នក​ត្រូវ​យក​សរសៃ​សក់នោះ​បន្តិច​មក​ចង​នៅ​ជាយ​អាវ​អ្នក ហើយ​ចំណែក​ខ្លះ​ពី​ចំនួន​សរសៃ​សក់​ទាំង​នោះ អ្នក​ត្រូវ​យក​ខ្លះ​បោះ​ទៅ​ក្នុង​ភ្លើង​ទៅ នឹង​មាន​ភ្លើងឆេះ​ចេញ​ពី​នោះ​មក​ទាស់​នឹង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​អស់។

ចែក​រំលែក
អាន អេសេគាល 5

អេសេគាល 5:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«កូន​មនុស្ស​អើយ ចូរ​យក​ដាវ​មួយ​យ៉ាង​មុត មក​ធ្វើ​កាំបិត​កោរ ហើយ​កោរ​សក់ និង​កោរ​ពុក​មាត់ ពុក​ចង្កា​របស់​អ្នក រួច​យក​ជញ្ជីង​មក​ថ្លឹង បែង​ចែក​ជា​ច្រើន​ចំណែក។ ចូរ​យក​មួយ​ភាគ​បី​ទៅ​ដុត​កណ្ដាល​ទីក្រុង នៅ​ពេល​ផុត​កំណត់​ថ្ងៃ​ដែល​អ្នក​ត្រូវ​ឡោម‌ព័ទ្ធ​ទីក្រុង​នោះ ចូរ​យក​មួយ​ភាគ​បី​ទៀត​ទៅ​កាប់​នឹង​ដាវ​ជុំ‌វិញ​ទីក្រុង ហើយ​បាច​មួយ​ភាគ​បី​ឲ្យ​ប៉ើង​ទៅ​តាម​ខ្យល់។ យើង​នឹង​យក​ដាវ​ដេញ​វាយ​ពី​ក្រោយ។ ត្រូវ​យក​មួយ​ចំនួន​តូច​មក​ចង​នឹង​ជាយ​សម្លៀក‌បំពាក់​របស់​អ្នក។ បន្ទាប់​មក ចូរ​យក​ចំណែក​ខ្លះ​ពី​ចំនួន​តូច​នោះ​បោះ​ទៅ​ក្នុង​ភ្លើង ហើយ​មាន​ភ្លើង​មួយ​ចេញ​ពី​ក្នុង​នោះ​មក​ប្រឆាំង​នឹង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល»។

ចែក​រំលែក
អាន អេសេគាល 5

អេសេគាល 5:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មួយ​ទៀត កូន​មនុស្ស​អើយ ចូរ​យក​កាំបិត​មុត ជា​កាំបិត​របស់​ជាង​កោរ មក​កោរ​សក់នឹង​ពុក‌ចង្កា​ឯង​ចុះ រួច​យក​ត្រាជូ​មក​ថ្លឹង ហើយ​បែង​ចែក​សក់​នោះ ឯ​១​ភាគ​ក្នុង​៣ ត្រូវ​ឲ្យ​ឯង​ដុត​នៅ​កណ្តាល​ទី​ក្រុង ក្នុង​កាល​ដែល​ចំនួន​ថ្ងៃ​នៃ​ការ​ឡោម‌ព័ទ្ធ​នោះ​បាន​សំរេច ១​ភាគ​ក្នុង​៣​ទៀត ត្រូវ​ឲ្យ​យក​កាំបិត​កាត់​ក្រឡឹង​ជុំវិញ ហើយ​១​ភាគ​ក្នុង​៣​ទៀត ត្រូវ​ឲ្យ​គ្រវែង​ចោល​ឲ្យ​ខ្យល់​ផាត់​ទៅ រួច​អញ​នឹង​ហូត​ដាវ​ទៅ​តាម​ក្រោយ ត្រូវ​ឲ្យ​ឯង​យក​សរសៃ​សក់​នោះ​ប្រមាណ​បន្តិច​មក​ចង​នៅ​ជាយ​អាវ​ឯង រួច​ពី​ចំនួន​សរសៃ​សក់​ទាំង​នោះ ត្រូវ​ឲ្យ​ឯង​យក​ខ្លះ​បោះ​ទៅ​ក្នុង​ភ្លើង​ដុត​ទៅ នឹង​មាន​ភ្លើង​ចេញ​ពី​នោះ​មក ទាស់​នឹង​ពូជ‌ពង្ស​អ៊ីស្រាអែល​ទាំង​អស់។

ចែក​រំលែក
អាន អេសេគាល 5