កូនមនុស្សអើយ ចូរយកកាំបិតមុត ជាកាំបិតរបស់ជាងកោរ មកកោរសក់ និងពុកចង្កាអ្នក រួចយកជញ្ជីងមកថ្លឹង ហើយបែងចែកសក់នោះ មួយភាគបី អ្នកត្រូវដុតនៅកណ្ដាលទីក្រុង នៅពេលដែលគ្រប់ចំនួនថ្ងៃនៃការឡោមព័ទ្ធនោះហើយមួយភាគបីទៀត ត្រូវយកដាវកាប់ក្រឡឹងជុំវិញទីក្រុង ហើយមួយភាគបីទៀត ត្រូវគ្រវែងចោលឲ្យខ្យល់ផាត់ទៅ រួចយើងនឹងហូតដាវដេញតាមពីក្រោយ។ អ្នកត្រូវយកសរសៃសក់នោះបន្តិចមកចងនៅជាយអាវអ្នក ហើយចំណែកខ្លះពីចំនួនសរសៃសក់ទាំងនោះ អ្នកត្រូវយកខ្លះបោះទៅក្នុងភ្លើងទៅ នឹងមានភ្លើងឆេះចេញពីនោះមកទាស់នឹងពូជពង្សអ៊ីស្រាអែលទាំងអស់។
អាន អេសេគាល 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 5:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ