អេសេគាល 25:6-7
អេសេគាល 25:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នកបានទះដៃ ហើយតន្ត្រំជើង ព្រមទាំងមានសេចក្ដីរីករាយ ដោយគ្រប់ទាំងសេចក្ដីមើលងាយនៅក្នុងចិត្តអ្នកចំពោះស្រុកអ៊ីស្រាអែល ហេតុនោះ មើល៍ យើងបានលូកដៃទៅលើអ្នកហើយ យើងនឹងប្រគល់អ្នកទៅសម្រាប់ជារបឹបដល់សាសន៍ដទៃ យើងនឹងកាត់អ្នកចេញពីពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យអ្នកវិនាសបាត់ពីអស់ទាំងប្រទេសទៅ យើងនឹងបំផ្លាញអ្នកបង់នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
អេសេគាល 25:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ដោយអ្នកទះដៃ លោតកព្ឆោងយ៉ាងសប្បាយអស់ពីចិត្ត អ្នកត្រេកអរ ព្រោះឃើញទឹកដីអ៊ីស្រាអែលហិនហោច ហើយមើលងាយពួកគេទៀតផង យើងនឹងលើកដៃប្រហារអ្នក យើងប្រគល់អ្នកទៅឲ្យប្រជាជាតិនានាត្របាក់លេប យើងនឹងដកអ្នកចេញពីចំណោមជាតិសាសន៍នានា យើងនឹងលុបបំបាត់អ្នកពីស្រុក យើងនឹងកម្ទេចអ្នក។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
អេសេគាល 25:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះឯងបានទះដៃ ហើយតន្ត្រំជើង ព្រមទាំងមានសេចក្ដីរីករាយ ដោយគ្រប់ទាំងសេចក្ដីមើលងាយនៅក្នុងចិត្តឯង ចំពោះស្រុកអ៊ីស្រាអែល ហេតុនោះមើល អញបានលូកដៃទៅលើឯងហើយ អញនឹងប្រគល់ឯងទៅសំរាប់ជារបឹបដល់សាសន៍ដទៃ អញនឹងកាត់ឯងចេញពីពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យឯងវិនាសបាត់ពីអស់ទាំងប្រទេសទៅ អញនឹងបំផ្លាញឯងបង់ នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។