និក្ខមនំ 17:10-13

និក្ខមនំ 17:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ូស្វេ​ក៏​ធ្វើ​ដូច​លោក​ម៉ូសេ​បាន​បង្គាប់ លោក​ទៅ​ច្បាំង​ជា‌មួយ​សាសន៍​អាម៉ា‌ឡេក ឯ​លោក​ម៉ូសេ លោក​អើរ៉ុន និង​លោក​ហ៊ើរ ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ។ កាល​ណា​លោក​ម៉ូសេ​លើក​ដៃ​ឡើង​ទៅ​លើ នោះ​ខាង​សាសន៍​អ៊ីស្រា‌អែល​មាន​កម្លាំង​ជាង តែ​កាល​ណា​លោក​ម៉ូសេ​ដាក់​ដៃ​ចុះ នោះ​ខាង​សាសន៍​អាម៉ាឡេក​មាន​កម្លាំង​ជាង​វិញ។ ប៉ុន្ដែ លោក​ម៉ូសេ​រួយ​ដៃ​ណាស់ គេ​ក៏​យក​ថ្ម​មក​ដាក់​ឲ្យ​លោក​អង្គុយ​ចុះ រួច​លោក​អើរ៉ុន និង​លោក​ហ៊ើរ​ក៏​ឈរ​ទ្រ​ដៃ​លោក​ទាំង​សង​ខាង។ ដូច្នេះ ដៃ​លោក​បាន​នៅ​នឹង​ដដែល រហូត​ដល់​ថ្ងៃ​លិច។ លោក​យ៉ូស្វេ​ក៏​បាន​ឈ្នះ​អាម៉ា‌ឡេក ព្រម​ទាំង​ពល‌ទ័ព​របស់​គេ​ដោយ​មុខ​ដាវ។

ចែក​រំលែក
អាន និក្ខមនំ 17

និក្ខមនំ 17:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូស្វេ​ក៏​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន‌ជាតិ​អាម៉ា‌ឡេក តាម​បង្គាប់​របស់​លោក​ម៉ូសេ។ ចំណែក​លោក​ម៉ូសេ លោក​អើរ៉ុន និង​លោក​ហ៊ើរ ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ។ កាល​ណា​លោក​ម៉ូសេ​លើក​ដៃ​ឡើង​លើ ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ប្រៀប​ជាង ប៉ុន្តែ កាល​ណា​លោក​ទម្លាក់​ដៃ​ចុះ ជន‌ជាតិ​អាម៉ា‌ឡេក​មាន​ប្រៀប​ជាង។ ដោយ​ដៃ​របស់​លោក​ម៉ូសេ​ចុក​ស្រពន់ ពួក​គេ​ក៏​យក​ថ្ម​មក​ជូន​លោក​អង្គុយ។ លោក​អើរ៉ុន និង​លោក​ហ៊ើរ ទ្រ​ដៃ​លោក​ម្ខាង​ម្នាក់ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ម៉ូសេ​អាច​លើក​ដៃ​បាន រហូត​ដល់​ថ្ងៃ​លិច។ ដូច្នេះ លោក​យ៉ូស្វេ​មាន​ជ័យ‌ជម្នះ​លើ​កង‌ទ័ព​អាម៉ា‌ឡេក ហើយ​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ។

ចែក​រំលែក
អាន និក្ខមនំ 17

និក្ខមនំ 17:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ូស្វេ​ក៏​ធ្វើ​ដូច​ជា​ម៉ូសេ​បាន​បង្គាប់ លោក​ទៅ​ច្បាំង​នឹង​សាសន៍​អាម៉ា‌លេក ឯ​ម៉ូសេ អើរ៉ុន នឹង​ហ៊ើរ ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ បើ​កាល​ណា​ម៉ូសេ​លើក​ដៃ​ឡើង​ទៅ​លើ នោះ​ខាង​សាសន៍​អ៊ីស្រាអែល​មាន​កំឡាំង​ជាង តែ​បើ​កាល​ណា​ម៉ូសេ​ដាក់​ដៃ​សំរាក​ចុះ នោះ​ខាង​សាសន៍​អាម៉ា‌លេក​មាន​កំឡាំង​ជាង​វិញ តែ​ម៉ូសេ​ទៅ​ជា​រួយ​ដៃ​ណាស់ បាន​ជា​គេ​យក​ថ្ម​មក​ដាក់​ឲ្យ​លោក​អង្គុយ​ចុះ រួច​អើរ៉ុន នឹង​ហ៊ើរ​ក៏​ឈរ​ទ្រ​ដៃ​លោក​ទាំង​សង​ខាង ដូច្នេះ​ដៃ​លោក​បាន​នៅ​នឹង​ដដែល​ដរាប​ដល់​ថ្ងៃ​លិច យ៉ូស្វេ​ក៏​បាន​ឈ្នះ​អាម៉ា‌លេក ព្រម​ទាំង​ពល‌ទ័ព​គេ​ដោយ​មុខ​ដាវ

ចែក​រំលែក
អាន និក្ខមនំ 17