និក្ខមនំ 16:31-32
និក្ខមនំ 16:31-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកវង្សអ៊ីស្រាអែលក៏ហៅនំនោះថា "ម៉ាណា" នំនោះមើលទៅមានសណ្ឋានដូចជាគ្រាប់ល្ង មានពណ៌ស ហើយមានរសជាតិដូចនំដែលធ្វើពីទឹកឃ្មុំ។ លោកម៉ូសេមានប្រសាសន៍ថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក ត្រូវឲ្យយកនំនេះដាក់ពេញមួយខ្ញឹង ទុកសម្រាប់កូនចៅអ្នករាល់គ្នាតទៅមុខ ដើម្បីឲ្យគេបានឃើញនំដែលយើងបានឲ្យអ្នករាល់គ្នាបរិភោគនៅទីរហោស្ថាន នៅពេលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ»។
និក្ខមនំ 16:31-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនចៅអ៊ីស្រាអែលហៅអាហារនោះថា “នំម៉ាណា”។ នំម៉ាណាមានរាងដូចជាគ្រាប់ល្ង មានពណ៌ស ព្រមទាំងមានរសជាតិដូចនំធ្វើពីទឹកឃ្មុំ។ លោកម៉ូសេមានប្រសាសន៍ថា៖ «ព្រះអម្ចាស់បង្គាប់ដូចតទៅ: ចូរដាក់នំម៉ាណាក្នុងភាជន៍មួយឲ្យពេញ ហើយរក្សាទុក សម្រាប់ឲ្យកូនចៅអ៊ីស្រាអែលនៅជំនាន់ក្រោយ ឃើញអាហារដែលយើងឲ្យអ្នករាល់គ្នាបរិភោគ ក្នុងវាលរហោស្ថាន នៅពេលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។
និក្ខមនំ 16:31-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកវង្សអ៊ីស្រាអែលក៏ហៅនំនោះថា «ម៉ាន៉ា» នំនោះមើលទៅមានសណ្ឋានដូចជាគ្រាប់ល្ង សម្បុរស ហើយមានរសជាតិដូចនំដែលធ្វើពីទឹកឃ្មុំ។ ម៉ូសេក៏ប្រាប់ថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក គឺឲ្យយកនំនេះដាក់ពេញ១ខ្ញឹង ទុកសំរាប់កូនចៅឯងរាល់គ្នាតទៅមុខ ដើម្បីឲ្យគេបានឃើញនំដែលអញបានឲ្យឯងបរិភោគនៅទីរហោស្ថាន ក្នុងកាលដែលអញនាំឯងចេញពីស្រុកអេស៊ីព្ទមកផង