និក្ខមនំ 16:28-29
និក្ខមនំ 16:28-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នករាល់គ្នានៅតែមិនព្រមធ្វើតាមបទបញ្ជា និងច្បាប់របស់យើងដល់កាលណាទៀត? មើល៍! ព្រះយេហូវ៉ាបានប្រទានឲ្យមានថ្ងៃសប្ប័ទ ដូច្នេះហើយបានជានៅថ្ងៃទីប្រាំមួយ ព្រះអង្គប្រទាននំប៉័ងសម្រាប់ពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ចូរអ្នករាល់គ្នានៅតែក្នុងកន្លែងរបស់ខ្លួនចុះ មិនត្រូវចេញទៅក្រៅឡើយ»។
និក្ខមនំ 16:28-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នករាល់គ្នានៅតែពុំព្រមស្ដាប់បទបញ្ជា និងវិន័យ*របស់យើងដល់កាលណាទៀត? ត្រូវចងចាំថា យើងជាព្រះអម្ចាស់ បានប្រគល់ថ្ងៃសប្ប័ទឲ្យអ្នករាល់គ្នា ហេតុនេះហើយបានជានៅថ្ងៃទីប្រាំមួយ យើងឲ្យអ្នករាល់គ្នាមានអាហារមួយជាពីរ។ នៅថ្ងៃទីប្រាំពីរម្នាក់ៗនៅក្នុងជំរំរបស់ខ្លួន គឺមិនត្រូវចេញទៅក្រៅឡើយ»។
និក្ខមនំ 16:28-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា តើឯងរាល់គ្នាមិនព្រមធ្វើតាមបញ្ញត្ត ហើយនឹងច្បាប់អញដល់កាលណាទៀត មើល ដោយព្រោះព្រះយេហូវ៉ាបានប្រទានឲ្យមានថ្ងៃឈប់សំរាក នោះបានជាក្នុងថ្ងៃទី៦ ទ្រង់ក៏ប្រទាននំឲ្យល្មមគ្រាន់ដល់២ថ្ងៃ ដូច្នេះ ចូរឲ្យឯងរាល់គ្នានៅតែក្នុងកន្លែងឯងចុះ កុំឲ្យអ្នកណាចេញទៅក្រៅនៅថ្ងៃទី៧ឡើយ