នាងអេសធើរ 7:9-10
នាងអេសធើរ 7:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ហាបូណា ជាមហាតលិកមួយរូបរបស់ស្ដេច ទូលថា៖ «មើលហ្ន៍ មានបង្គោលមួយកម្ពស់ហាសិបហត្ថនៅផ្ទះលោកហាម៉ាន ដែលលោកហាម៉ានបានរៀបចំសម្រាប់ព្យួរកលោកម៉ាដេកាយ ជាអ្នកដែលបានរាយការណ៍សង្គ្រោះព្រះករុណា»។ ស្ដេចមានរាជឱង្ការថា៖ «យកជននេះ ទៅព្យួរកនៅលើបង្គោលនោះទៅ»។ ដូច្នេះ គេក៏ចងកហាម៉ានព្យួរលើបង្គោល ដែលលោកបានរៀបចំសម្រាប់ព្យួរកម៉ាដេកាយ។ ពេលនោះ សេចក្ដីក្រោធរបស់ស្តេចក៏ស្ងប់។
នាងអេសធើរ 7:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មហាតលិកមួយរូបឈ្មោះលោកហាបូណា ទូលព្រះរាជាថា៖ «លោកហាម៉ានសង់បង្គោលមួយកម្ពស់ហាសិបហត្ថ នៅវិមានរបស់លោក សម្រាប់ព្យួរ-កលោកម៉ាដេកាយ ជាអ្នកដែលបានរាយការណ៍សង្គ្រោះព្រះជន្មរបស់ព្រះករុណា»។ ព្រះរាជាក៏បញ្ជាថា៖ «ចូរយកលោកហាម៉ានទៅព្យួរ-កនៅបង្គោលនោះទៅ»។ គេក៏ព្យួរ-កលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ព្រះរាជាក៏ស្ងប់ព្រះពិរោធ។
នាងអេសធើរ 7:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចហាបូណា ជាពួកភ្នាក់ងារម្នាក់ទូលនៅចំពោះស្តេចថា ហ្ន៍ មានឈើកំពស់៥០ហត្ថដែលហាម៉ានបានដំឡើង ទុកសំរាប់ព្យួរម៉ាដេកាយ ជាអ្នកដែលបានទូលជាគុណដល់ព្រះករុណា នោះនៅឯផ្ទះវាស្រាប់ ស្តេចទ្រង់មានបន្ទូលតបថា ដូច្នោះ ចូរព្យួរវានឹងឈើនោះទៅ គេក៏ចងកហាម៉ានព្យួរនៅឈើ ដែលលោកបានដំឡើងសំរាប់ចងព្យួរម៉ាដេកាយនោះទៅ ដូច្នេះ សេចក្ដីក្រោធរបស់ស្តេចក៏ស្ងប់បង់។