នាងអេសធើរ 7
7
1ដូច្នេះ ស្តេច នឹងហាម៉ាន ក៏ចូលទៅសោយជាមួយនឹងអេសធើរ ជាអគ្គមហេសី 2ហើយនៅថ្ងៃទី២នោះកំពុងពេលលៀងស្រាទំពាំងបាយជូរ នោះស្តេចទ្រង់មានបន្ទូលនឹងអេសធើរម្តងទៀតថា អេសធើរ អគ្គមហេសីអើយ ព្រះនាងចង់បានអ្វី យើងនឹងបើកឲ្យ តើគិតសូមអ្វី ទោះបើដល់នគរ១ចំហៀងក៏ដោយ គង់តែនឹងបានសំរេចឲ្យ 3នោះអេសធើរ ជាអគ្គមហេសី ទូលឆ្លើយថា បពិត្រព្រះករុណា បើទ្រង់ប្រោសមេត្តាដល់ខ្ញុំម្ចាស់ ហើយបើព្រះករុណាសព្វព្រះទ័យ នោះសូមប្រោសឲ្យខ្ញុំម្ចាស់បានរួចជីវិត តាមសេចក្ដីសំណូម ព្រមទាំងសាសន៍ខ្ញុំម្ចាស់ផង តាមសេចក្ដីបំណងរបស់ខ្ញុំម្ចាស់ 4ដ្បិតមានគេលក់ខ្ញុំម្ចាស់ នឹងពួកសាសន៍របស់ខ្ញុំម្ចាស់ហើយ ឲ្យយើងខ្ញុំត្រូវបំផ្លាញសំឡាប់ ហើយវិនាសអស់ទៅ បើសិនជាគេបានលក់យើងខ្ញុំឲ្យគ្រាន់តែធ្វើជាបាវប្រុសស្រីប៉ុណ្ណោះ នោះខ្ញុំម្ចាស់ឥតបើថាទេ ទោះបើខ្មាំងសត្រូវនឹងសងការខូចខាត ដែលនឹងកើតឡើងដល់ស្តេចមិនបានក៏ដោយ 5ស្តេចអ័ហាស៊ូរុសទ្រង់មានបន្ទូលសួរព្រះនាងអេសធើរ ជាអគ្គមហេសីថា តើអ្នកណាដែលហ៊ានធ្វើការដូច្នោះ តើគេនៅឯណា 6នោះអេសធើរទូលតបថា នុ៎ះន៍ អ្នកដែលធ្វើទុក្ខ ហើយស្អប់ដល់យើងខ្ញុំ គឺហាម៉ាន ជាមនុស្សអាក្រក់នេះឯង ដូច្នេះ ហាម៉ានក៏ភ័យស្លុត នៅចំពោះស្តេច នឹងអគ្គមហេសី 7ឯស្តេចទ្រង់មានសេចក្ដីក្រោធ ដល់ម៉្លេះបានជាទ្រង់ក្រោកពីទីលៀងស្រាទំពាំងបាយជូរ យាងចេញទៅឯសួនច្បារក្នុងព្រះរាជវាំង ហើយហាម៉ានលោកឈរឡើង សូមអង្វរដល់អេសធើរ ជាអគ្គមហេសី ឲ្យបានរួចជីវិត ពីព្រោះលោកយល់ឃើញថា ស្តេចទ្រង់បានសំរេចនឹងធ្វើទោសដល់ខ្លួនហើយ 8បានជាផ្តួលខ្លួនក្រាបចុះនៅលើព្រះទែន ដែលអេសធើរផ្អែក ខណនោះឯង ស្តេចទ្រង់យាងត្រឡប់ពីសួនច្បារចូលមកក្នុងទីលៀងវិញ ឃើញដូច្នោះ ក៏មានបន្ទូលថា យើះ វាគិតទាំងបង្ខូចអគ្គមហេសីអញ នៅមុខអញក្នុងដំណាក់ផងឬ កាលស្តេចកំពុងមានបន្ទូលនៅឡើយ នោះគេក៏គ្របមុខហាម៉ាន 9រួចហាបូណា ជាពួកភ្នាក់ងារម្នាក់ទូលនៅចំពោះស្តេចថា ហ្ន៍ មានឈើកំពស់៥០ហត្ថដែលហាម៉ានបានដំឡើង ទុកសំរាប់ព្យួរម៉ាដេកាយ ជាអ្នកដែលបានទូលជាគុណដល់ព្រះករុណា នោះនៅឯផ្ទះវាស្រាប់ ស្តេចទ្រង់មានបន្ទូលតបថា ដូច្នោះ ចូរព្យួរវានឹងឈើនោះទៅ 10គេក៏ចងកហាម៉ានព្យួរនៅឈើ ដែលលោកបានដំឡើងសំរាប់ចងព្យួរម៉ាដេកាយនោះទៅ ដូច្នេះ សេចក្ដីក្រោធរបស់ស្តេចក៏ស្ងប់បង់។
ទើបបានជ្រើសរើសហើយ៖
នាងអេសធើរ 7: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.