នាងអេសធើរ 7:2-6
នាងអេសធើរ 7:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃទីពីរនោះទៀត ពេលកំពុងសោយសុរា ព្រះរាជាមានរាជឱង្ការទៅកាន់ព្រះនាងអេសធើរថា៖ «មហាក្សត្រិយានីអេសធើរអើយ តើព្រះនាងចង់បានអ្វី? យើងនឹងប្រទានតាមសំណូមពរទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានឲ្យដែរ»។ ព្រះនាងអេសធើរទូលព្រះរាជាថា៖ «បពិត្រព្រះរាជា ប្រសិនបើខ្ញុំម្ចាស់គាប់ព្រះហឫទ័យព្រះករុណាមែន ហើយប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ នោះសូមទ្រង់មេត្តាទុកជីវិតឲ្យខ្ញុំម្ចាស់ ព្រមទាំងទុកជីវិតឲ្យប្រជាជនរបស់ខ្ញុំម្ចាស់ តាមសំណូមពរនេះផង ដ្បិតគេបានលក់ខ្ញុំម្ចាស់ និងប្រជាជនរបស់ខ្ញុំម្ចាស់ ដើម្បីយកទៅប្រល័យឲ្យបាត់បង់ជីវិតសូន្យ! ប្រសិនបើគេលក់យើងខ្ញុំ ទាំងប្រុស ទាំងស្រី ជាទាសករនោះ ប្រហែលជាខ្ញុំម្ចាស់សុខចិត្តនៅស្ងៀម ព្រោះមិនចាំបាច់ឲ្យព្រះរាជាខ្វល់ខ្វាយឡើយ»។ ព្រះចៅអហាស៊ូរុសមានរាជឱង្ការទៅកាន់ព្រះមហាក្សត្រិយានីអេសធើរថា៖ «តើនរណាដែលមានចិត្តចង់ធ្វើបែបនេះ គេនៅឯណា?»។ ព្រះនាងអេសធើរទូលស្ដេចថា៖ «បច្ចាមិត្តដែលចង់ធ្វើបាបយើងខ្ញុំនោះ គឺលោកហាម៉ាន ជាជនកំណាចនេះ!»។ ពេលនោះ លោកហាម៉ានស្លុតស្មារតីនៅចំពោះព្រះភ័ក្ត្រព្រះរាជា និងព្រះមហាក្សត្រិយានី។
នាងអេសធើរ 7:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃទីពីរនោះ ពេលកំពុងសោយស្រាក្នុងពិធីជប់លៀង ស្ដេចមានរាជឱង្ការទៅព្រះនាងអេសធើរម្តងទៀតថា៖ «អេសធើរ អគ្គមហេសីអើយ តើព្រះនាងចង់បានអ្វី? យើងនឹងប្រទានឲ្យទាំងអស់។ តើព្រះនាងមានសំណូមពរអ្វី? ទោះបីជានគរមួយចំហៀងរបស់យើងក៏ដោយ ក៏យើងសម្រេចឲ្យដែរ»។ ពេលនោះ ព្រះនាងអេសធើរ ជាអគ្គមហេសីទូលឆ្លើយថា៖ «បពិត្រព្រះករុណា ប្រសិនបើខ្ញុំម្ចាស់គាប់ព្រះហឫទ័យព្រះករុណាមែន ហើយប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមប្រោសឲ្យខ្ញុំម្ចាស់បានរួចជីវិត តាមសំណូមរបស់ខ្ញុំម្ចាស់ ព្រមទាំងសាសន៍របស់ខ្ញុំម្ចាស់ តាមបំណងរបស់ខ្ញុំម្ចាស់ផង។ ដ្បិតគេបានលក់ខ្ញុំម្ចាស់ និងសាសន៍របស់ខ្ញុំម្ចាស់ ឲ្យត្រូវបំផ្លាញ ឲ្យត្រូវស្លាប់ ហើយឲ្យវិនាសសាបសូន្យ។ ប្រសិនបើគេបានលក់យើងខ្ញុំឲ្យគ្រាន់តែធ្វើជាបាវប្រុសបាវស្រីប៉ុណ្ណោះ នោះខ្ញុំម្ចាស់សុខចិត្តនៅស្ងៀម មិនចាំបាច់រំខានព្រះករុណាឡើយ តែយើងខ្ញុំហៀបនឹងវិនាស ហៀបនឹងស្លាប់ផុតពូជហើយ»។ ព្រះបាទអ័ហាស៊ូរុសមានរាជឱង្ការទៅកាន់ព្រះនាងអេសធើរជាអគ្គមហេសីថា៖ «តើអ្នកណាដែលហ៊ានធ្វើបែបនេះ តើគេនៅឯណា?» ព្រះនាងអេសធើរទូលតបថា៖ «បច្ចាមិត្តជាសត្រូវរបស់យើងខ្ញុំ គឺហាម៉ាន ជាមនុស្សអាក្រក់នេះហើយ!» ពេលនោះ ហាម៉ានភ័យស្លុតនៅចំពោះស្តេច និងអគ្គមហេសី។
នាងអេសធើរ 7:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃទីពីរនោះទៀត ពេលកំពុងសោយសុរា ព្រះរាជាមានរាជឱង្ការទៅកាន់ព្រះនាងអេសធើរថា៖ «មហាក្សត្រិយានីអេសធើរអើយ តើព្រះនាងចង់បានអ្វី? យើងនឹងប្រទានតាមសំណូមពរទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានឲ្យដែរ»។ ព្រះនាងអេសធើរទូលព្រះរាជាថា៖ «បពិត្រព្រះរាជា ប្រសិនបើខ្ញុំម្ចាស់គាប់ព្រះហឫទ័យព្រះករុណាមែន ហើយប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ នោះសូមទ្រង់មេត្តាទុកជីវិតឲ្យខ្ញុំម្ចាស់ ព្រមទាំងទុកជីវិតឲ្យប្រជាជនរបស់ខ្ញុំម្ចាស់ តាមសំណូមពរនេះផង ដ្បិតគេបានលក់ខ្ញុំម្ចាស់ និងប្រជាជនរបស់ខ្ញុំម្ចាស់ ដើម្បីយកទៅប្រល័យឲ្យបាត់បង់ជីវិតសូន្យ! ប្រសិនបើគេលក់យើងខ្ញុំ ទាំងប្រុស ទាំងស្រី ជាទាសករនោះ ប្រហែលជាខ្ញុំម្ចាស់សុខចិត្តនៅស្ងៀម ព្រោះមិនចាំបាច់ឲ្យព្រះរាជាខ្វល់ខ្វាយឡើយ»។ ព្រះចៅអហាស៊ូរុសមានរាជឱង្ការទៅកាន់ព្រះមហាក្សត្រិយានីអេសធើរថា៖ «តើនរណាដែលមានចិត្តចង់ធ្វើបែបនេះ គេនៅឯណា?»។ ព្រះនាងអេសធើរទូលស្ដេចថា៖ «បច្ចាមិត្តដែលចង់ធ្វើបាបយើងខ្ញុំនោះ គឺលោកហាម៉ាន ជាជនកំណាចនេះ!»។ ពេលនោះ លោកហាម៉ានស្លុតស្មារតីនៅចំពោះព្រះភ័ក្ត្រព្រះរាជា និងព្រះមហាក្សត្រិយានី។
នាងអេសធើរ 7:2-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយនៅថ្ងៃទី២នោះកំពុងពេលលៀងស្រាទំពាំងបាយជូរ នោះស្តេចទ្រង់មានបន្ទូលនឹងអេសធើរម្តងទៀតថា អេសធើរ អគ្គមហេសីអើយ ព្រះនាងចង់បានអ្វី យើងនឹងបើកឲ្យ តើគិតសូមអ្វី ទោះបើដល់នគរ១ចំហៀងក៏ដោយ គង់តែនឹងបានសំរេចឲ្យ នោះអេសធើរ ជាអគ្គមហេសី ទូលឆ្លើយថា បពិត្រព្រះករុណា បើទ្រង់ប្រោសមេត្តាដល់ខ្ញុំម្ចាស់ ហើយបើព្រះករុណាសព្វព្រះទ័យ នោះសូមប្រោសឲ្យខ្ញុំម្ចាស់បានរួចជីវិត តាមសេចក្ដីសំណូម ព្រមទាំងសាសន៍ខ្ញុំម្ចាស់ផង តាមសេចក្ដីបំណងរបស់ខ្ញុំម្ចាស់ ដ្បិតមានគេលក់ខ្ញុំម្ចាស់ នឹងពួកសាសន៍របស់ខ្ញុំម្ចាស់ហើយ ឲ្យយើងខ្ញុំត្រូវបំផ្លាញសំឡាប់ ហើយវិនាសអស់ទៅ បើសិនជាគេបានលក់យើងខ្ញុំឲ្យគ្រាន់តែធ្វើជាបាវប្រុសស្រីប៉ុណ្ណោះ នោះខ្ញុំម្ចាស់ឥតបើថាទេ ទោះបើខ្មាំងសត្រូវនឹងសងការខូចខាត ដែលនឹងកើតឡើងដល់ស្តេចមិនបានក៏ដោយ ស្តេចអ័ហាស៊ូរុសទ្រង់មានបន្ទូលសួរព្រះនាងអេសធើរ ជាអគ្គមហេសីថា តើអ្នកណាដែលហ៊ានធ្វើការដូច្នោះ តើគេនៅឯណា នោះអេសធើរទូលតបថា នុ៎ះន៍ អ្នកដែលធ្វើទុក្ខ ហើយស្អប់ដល់យើងខ្ញុំ គឺហាម៉ាន ជាមនុស្សអាក្រក់នេះឯង ដូច្នេះ ហាម៉ានក៏ភ័យស្លុត នៅចំពោះស្តេច នឹងអគ្គមហេសី