សាស្ដា 4:8-12

សាស្ដា 4:8-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គឺ​មាន​ម្នាក់​ដែល​នៅ​តែ​ឯង​ឥត​មាន​គូ គ្មាន​ទាំង​កូន គ្មាន​បង‌ប្អូន​ទេ ប៉ុន្តែ ការ​នឿយ​ហត់​របស់​អ្នក​នោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​សោះ ភ្នែក​គេ​មិន​ស្កប់​ដោយ​ទ្រព្យ‌សម្បត្តិ​ឡើយ គេ​គិត​ថា «ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់ ហើយ​បង្អត់​សេចក្ដី​ល្អ​ដល់​ព្រលឹង​ដូច្នេះ នោះ​តើ​សម្រាប់​អ្នក​ណា?» នេះ​ជា​ការ​ឥត​ប្រយោជន៍ និង​អាក្រក់​ណាស់។ មាន​ពីរ​នាក់ វិសេស​ជាង​នៅ​តែ​ឯង ព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការ​នឿយ​ហត់​របស់​ខ្លួន។ ដ្បិត​បើ​ដួល ម្នាក់​ជ្រោង​គ្នា​ឡើង​វិញ តែ​វរ​ហើយ អ្នក​ណា​ដែល​ដួល​ក្នុង​កាល​ដែល​នៅ​តែ​ម្នាក់​ឯង ឥត​មាន​គ្នា​ជួយ​ជ្រោង​ឡើង។ មួយ​ទៀត បើ​ដេក​មាន​គ្នា​ពីរ​នាក់ ក៏​បាន​កក់​ក្តៅ តែ​បើ​ដេក​តែ​ម្នាក់​ឯង តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​កក់​ក្តៅ​បាន? ហើយ​បើ​មាន​ខ្មាំង​ណា​មក ដែល​មាន​កម្លាំង​ជាង មាន​ពីរ​នាក់​នឹង​អាច​ទប់​ទល់​បាន។ ពួរ​បី​ធ្លុង​មិន​ងាយ​ដាច់​ទេ។

ចែក​រំលែក
អាន សាស្ដា 4

សាស្ដា 4:8-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គឺ​មនុស្ស​រស់​នៅ​កណ្ដោច‌កណ្ដែង​តែ​ម្នាក់​ឯង គ្មាន​កូន គ្មាន​បងប្អូន តែ​អ្នក​នោះ​ធ្វើ​ការ​មិន​ចេះ​ឈប់ ចង់​បាន​ទ្រព្យ មិន​ចេះ​ស្កប់​ចិត្ត។ តើ​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​សម្រាប់​នរណា បាន​ជា​បង្អត់​ខ្លួន​ឯង​មិន​ឲ្យ​មាន​សុភមង្គល​ដូច្នេះ? ត្រង់​នេះ​ទៀត​ក៏​សុទ្ធ​តែ​ឥត​បាន​ការ ហើយ​ជា​ការ​ខ្វល់​ខ្វាយ​ឥត​អំពើ។ មនុស្ស​ពីរ​នាក់​ប្រសើរ​ជាង​មនុស្ស​តែ​ម្នាក់ ដ្បិត​កិច្ចការ​ដែល​អ្នក​ទាំង​ពីរ​ធ្វើ​រួម​គ្នា រមែង​បាន​ទទួល​ផល​ច្រើន​ជាង។ ប្រសិន​បើ​ម្នាក់​ដួល ម្នាក់​ទៀត​ជួយ​លើក។ រីឯ​មនុស្ស​ដែល​នៅ​តែ​ម្នាក់​ឯង មុខ​ជា​វេទនា​ពុំ‌ខាន ព្រោះ​ពេល​គេ​ដួល គ្មាន​នរណា​ជួយ​លើក​ទេ! មួយ​វិញ​ទៀត បើ​មនុស្ស​ពីរ​នាក់​ដេក​ជា​មួយ​គ្នា នោះ​គេ​បាន​កក់​ក្ដៅ។ ចំណែក​ឯ​មនុស្ស​ដែល​នៅ​តែ​ម្នាក់​ឯង​វិញ ធ្វើ​ម្ដេច​ឲ្យ​កក់​ក្ដៅ​កើត? មនុស្ស​ម្នាក់​អាច​វាយ​មនុស្ស​ម្នាក់​ទៀត​ឈ្នះ តែ​បើ​មាន​ពីរ​នាក់​ព្រួត​គ្នា អ្នក​នោះ​ពុំ​អាច​ឈ្នះ​បាន​ឡើយ។ ពួរ​ដែល​វេញ​ដោយ​ខ្សែ​បី​សសៃ មិន​ងាយ​ដាច់​ទេ។

ចែក​រំលែក
អាន សាស្ដា 4

សាស្ដា 4:8-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គឺ​មាន​ម្នាក់​ដែល​នៅ​តែ​ឯង​ឥត​មាន​គូ អើ​គ្មាន​ទាំង​កូន ឬ​បង​ប្អូន​ផង ប៉ុន្តែការ​នឿយ‌ហត់​របស់​អ្នក​នោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ឡើយ ភ្នែក​គេ​ក៏​មិន​បាន​ស្កប់‌ស្កល់​ដោយ​ទ្រព្យ​សម្បត្តិ​ដែរ គេ​ក៏​នឹក​ថា អញ​ធ្វើ​ការ​នឿយ‌ហត់ ហើយ​បង្អត់​សេចក្ដី​ល្អ​ដល់​ព្រលឹង​ដូច្នេះ នោះ​តើ​សំរាប់​អ្នក​ណា នេះ​ជា​ការ​ឥត​ប្រយោជន៍​ដែរ ហើយ​ក៏​អាក្រក់​ណាស់​ផង មាន​គ្នា​២​នាក់ នោះ​វិសេស​ជាង​នៅ​តែ​ឯង ពី​ព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការ​នឿយ‌ហត់​របស់​ខ្លួន ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរ‌ហើយ អ្នក​ណា​ដែល​ដួល​ក្នុង​កាល​ដែល​នៅ​តែ​ម្នាក់​ឯង ឥត​មាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ មួយ​ទៀត បើ​ដេក​មាន​គ្នា​២​នាក់ នោះ​ក៏​បាន​កក់‌ក្តៅ តែ​បើ​ដេក​តែ​ម្នាក់​ឯង នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​កក់‌ក្តៅ​បាន ហើយ​បើ​មាន​ខ្មាំង​ណា​មក ដែល​មាន​កំឡាំង​ជាង នោះ​២​នាក់​នឹង​អាច​ទប់​ទល់​បាន ឯ​ពួរ​៣​ធ្លុង​មិន​ងាយ​ដាច់​ទេ។

ចែក​រំលែក
អាន សាស្ដា 4

សាស្ដា 4:8-12

សាស្ដា 4:8-12 គខបសាស្ដា 4:8-12 គខប