សាស្ដា 4:8-12

គឺមនុស្សរស់នៅកណ្ដោចកណ្ដែងតែម្នាក់ឯង គ្មានកូន គ្មានបងប្អូន តែអ្នកនោះធ្វើការមិនចេះឈប់ ចង់បានទ្រព្យ មិនចេះស្កប់ចិត្ត។ តើខ្ញុំខំប្រឹងធ្វើការសម្រាប់នរណា បានជាបង្អត់ខ្លួនឯងមិនឲ្យមានសុភមង្គលដូច្នេះ? ត្រង់នេះទៀតក៏សុទ្ធតែឥតបានការ ហើយជាការខ្វល់ខ្វាយឥតអំពើ។ មនុស្សពីរនាក់ប្រសើរជាងមនុស្សតែម្នាក់ ដ្បិតកិច្ចការដែលអ្នកទាំងពីរធ្វើរួមគ្នា រមែងបានទទួលផលច្រើនជាង។ ប្រសិនបើម្នាក់ដួល ម្នាក់ទៀតជួយលើក។ រីឯមនុស្សដែលនៅតែម្នាក់ឯង មុខជាវេទនាពុំខាន ព្រោះពេលគេដួល គ្មាននរណាជួយលើកទេ! មួយវិញទៀត បើមនុស្សពីរនាក់ដេកជាមួយគ្នា នោះគេបានកក់ក្ដៅ។ ចំណែកឯមនុស្សដែលនៅតែម្នាក់ឯងវិញ ធ្វើម្ដេចឲ្យកក់ក្ដៅកើត? មនុស្សម្នាក់អាចវាយមនុស្សម្នាក់ទៀតឈ្នះ តែបើមានពីរនាក់ព្រួតគ្នា អ្នកនោះពុំអាចឈ្នះបានឡើយ។ ពួរដែលវេញដោយខ្សែបីសសៃ មិនងាយដាច់ទេ។
សាស្ដា 4:8-12