ទុតិយកថា 11:22-25

ទុតិយកថា 11:22-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​បើ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​កាន់​តាម​អស់​ទាំង​បទ​បញ្ជា​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នេះ ដោយ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវរបស់​ព្រះ‌អង្គ ហើយ​នៅ​ជាប់​នឹង​ព្រះ‌អង្គ នោះ​ព្រះ‌យេហូវ៉ា​នឹង​បណ្តេញ​សាសន៍​ទាំង​អស់​នេះ ចេញ​ពី​មុខអ្នក ហើយ​អ្នក​នឹង​ចាប់​យក​ស្រុក​របស់​សាសន៍​ដែល​ធំ ហើយ​ខ្លាំង​ពូកែ​ជាង​អ្នក គ្រប់​ទី​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​ដាក់​បាត​ជើង​ជាន់ នោះ​នឹង​បាន​ជា​របស់​អ្នក។ ដែន​ដី​របស់​អ្នក​នឹង​បាន​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ល្បាណូន និង​ពី​ទន្លេ គឺ​ទន្លេ​អ៊ើប្រាត រហូត​ដល់​សមុទ្រ​ខាង​លិច។ គ្មានអ្នក​ណា​ម្នាក់​នឹង​អាច​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា​បាន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​បណ្ដាល​ឲ្យ​ស្រុក​ទាំង​មូល​ដែល​អ្នក​រាល់​គ្នា​ដាក់​ជើង​ជាន់ ភិត​ភ័យ ហើយ‌ខ្លាច​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​អ្នក។

ចែក​រំលែក
អាន ទុតិយកថា 11

ទុតិយកថា 11:22-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់ និង​ប្រតិបត្តិ​តាម​យ៉ាង​ដិត​ដល់ នូវ​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រគល់​ឲ្យ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ហើយ​ជំពាក់​ចិត្ត​លើ​ព្រះអង្គ ព្រះ‌អម្ចាស់​នឹង​បណ្ដេញ​ប្រជា‌ជាតិ​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ចាប់​យក​ស្រុក​របស់​ប្រជា‌ជាតិ​នានា ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ជាង​អ្នក​រាល់​គ្នា​មក​ធ្វើ​ជា​កម្មសិទ្ធិ។ អ្នក​រាល់​គ្នា​ដាក់​ជើង​លើ​កន្លែង​ណា ដី​កន្លែង​នោះ​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា។ ព្រំ‌ប្រទល់​របស់​អ្នក​រាល់​គ្នា​លាត​សន្ធឹង​ចាប់​ពី​វាល​រហោ‌ស្ថាន រហូត​ដល់​ស្រុក​លីបង់ និង​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ។ គ្មាន​នរណា​ម្នាក់​អាច​តទល់​នឹង​អ្នក​រាល់​គ្នា​ឡើយ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ឆ្លង​កាត់ ភិត‌ភ័យ និង​កោតខ្លាច​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សន្យា។

ចែក​រំលែក
អាន ទុតិយកថា 11

ទុតិយកថា 11:22-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​បើ​ឯង​រាល់​គ្នា​នឹង​កាន់​តាម​បញ្ញត្ត ដែល​អញ​បង្គាប់​ឯង​នេះ​គ្រប់​ជំពូក​អស់​ពី​ចិត្ត ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង ដោយ​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ទាំង​នេះ ពី​មុខ​ឯង​ចេញ ហើយ​ឯង​នឹង​បាន​ចាប់​យក​ស្រុក របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​ធំ ហើយ​ខ្លាំង​ពូកែ​ជាង​ឯង គ្រប់​ទី​កន្លែង​ណា​ដែល​ជើង​ឯង​រាល់​គ្នា​នឹង​ជាន់​លើ នោះ​នឹង​បាន​ជា​របស់​ផង​ឯង​ហើយ ឯ​ព្រំ​ស្រុក​ឯង នោះ​នឹង​បាន​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ល្បាណូន ហើយ​ពី​ទន្លេ គឺ​ជា​ទន្លេ​អ៊ើប្រាត រហូត​ដល់​សមុទ្រ​ខាង​លិច គ្មាន​មនុស្ស​ណា​មួយ​នឹង​អាច​ឈរ​នៅ​មុខ​ឯង​រាល់​គ្នា​បាន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បណ្តាល​ស្រុក​ទាំង​មូល​ដែល​ឯង​រាល់​គ្នា​ទៅ​ជាន់​នោះ ឲ្យ​មាន​សេចក្ដី​ភ័យ​ញ័រ ហើយ​ឲ្យ​ស្ញែង‌ខ្លាច​ចំពោះ​ឯង​រាល់​គ្នា ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ឯង​ហើយ។

ចែក​រំលែក
អាន ទុតិយកថា 11