ចោទិយកថា 11:22-25
ចោទិយកថា 11:22-25 ពគប
ដ្បិតបើឯងរាល់គ្នានឹងកាន់តាមបញ្ញត្ត ដែលអញបង្គាប់ឯងនេះគ្រប់ជំពូកអស់ពីចិត្ត ព្រមទាំងប្រព្រឹត្តតាមផង ដោយស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ទាំងដើរតាមគ្រប់ទាំងផ្លូវទ្រង់ ហើយនៅជាប់នឹងទ្រង់ នោះព្រះយេហូវ៉ាទ្រង់នឹងបណ្តេញអស់ទាំងសាសន៍ទាំងនេះ ពីមុខឯងចេញ ហើយឯងនឹងបានចាប់យកស្រុក របស់សាសន៍ទាំងប៉ុន្មានដែលធំ ហើយខ្លាំងពូកែជាងឯង គ្រប់ទីកន្លែងណាដែលជើងឯងរាល់គ្នានឹងជាន់លើ នោះនឹងបានជារបស់ផងឯងហើយ ឯព្រំស្រុកឯង នោះនឹងបានចាប់តាំងពីទីរហោស្ថាន រហូតដល់ភ្នំល្បាណូន ហើយពីទន្លេ គឺជាទន្លេអ៊ើប្រាត រហូតដល់សមុទ្រខាងលិច គ្មានមនុស្សណាមួយនឹងអាចឈរនៅមុខឯងរាល់គ្នាបានឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងបណ្តាលស្រុកទាំងមូលដែលឯងរាល់គ្នាទៅជាន់នោះ ឲ្យមានសេចក្ដីភ័យញ័រ ហើយឲ្យស្ញែងខ្លាចចំពោះឯងរាល់គ្នា ដូចជាទ្រង់បានមានបន្ទូលនឹងឯងហើយ។


