អេម៉ុស 5:6-9
អេម៉ុស 5:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះអ្នករាល់គ្នានឹងរស់នៅ ក្រែងព្រះអង្គឆាបឆេះឡើង ដូចជាភ្លើងនៅក្នុងពូជពង្សយ៉ូសែប ហើយបញ្ឆេះអស់រលីងទៅ ឥតមានអ្នកណានៅបេត-អែល អាចនឹងពន្លត់បានឡើយ។ ម្នាលអ្នករាល់គ្នាដែលបង្វែរយុត្តិធម៌ឲ្យទៅជាស្លែង ហើយបោះសេចក្ដីសុចរិតចុះទៅដីអើយ! ព្រះអង្គដែលបានបង្កើតផ្កាយកូនមាន់ និងផ្កាយនាយព្រាន ក៏ធ្វើឲ្យភាពអន្ធការប្រែទៅជាព្រលឹមស្រាង ហើយធ្វើឲ្យថ្ងៃត្រឡប់ទៅជាយប់ ព្រមទាំងហៅទឹកសមុទ្រមកចាក់ស្រោចលើផែនដី ព្រះនាមរបស់ព្រះអង្គ គឺព្រះយេហូវ៉ា ព្រះអង្គធ្វើឲ្យមហន្តរាយកើតដល់ មនុស្សខ្លាំងពូកែយ៉ាងទាន់ហន់ ដល់ម៉្លេះបានជាបន្ទាយទាំងឡាយក៏ត្រូវវិនាសដែរ។
អេម៉ុស 5:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនចៅលោកយ៉ូសែបអើយ ចូរស្វែងរកព្រះអម្ចាស់ នោះអ្នករាល់គ្នានឹងមានជីវិត! ចូរប្រយ័ត្ន ក្រែងព្រះអង្គឆាបឆេះអ្នករាល់គ្នា ហើយគ្មាននរណានៅបេតអែល អាចនឹងពន្លត់បានឡើយ។ អ្នករាល់គ្នាបានធ្វើឲ្យយុត្តិធម៌ ប្រែទៅជាពិសពុល ព្រមទាំងជាន់ឈ្លីសេចក្ដីសុចរិតទៀតផង។ ព្រះអង្គបង្កើតផ្កាយកូនមាន់ និងផ្កាយនង្គ័ល ព្រះអង្គធ្វើឲ្យភាពអន្ធការ ប្រែទៅជាពន្លឺនៅពេលថ្ងៃរះ ព្រះអង្គធ្វើឲ្យថ្ងៃប្រែទៅជាយប់ងងឹត ព្រះអង្គហៅទឹកសមុទ្រមកស្រោចស្រពផែនដី ព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។ ព្រះអង្គធ្វើឲ្យមហន្តរាយកើតយ៉ាងទាន់ហន់ ចំពោះអ្នកខ្លាំងពូកែ ហើយធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវវិនាស។
អេម៉ុស 5:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះឯងរាល់គ្នានឹងរស់នៅ ក្រែងទ្រង់កាត់ឆេះឡើង ដូចជាភ្លើងនៅក្នុងវង្សយ៉ូសែប ហើយបញ្ឆេះអស់រលីងទៅ ឥតមានអ្នកណានៅបេត-អែល ដែលអាចនឹងពន្លត់បានឡើយ ម្នាលឯងរាល់គ្នាដែលបំផ្លាស់បំប្រែសេចក្ដីយុត្តិធម៌ ឲ្យទៅជាស្លែង ហើយបោះសេចក្ដីសុចរិតចុះដល់ដី ចូរស្វែងរកព្រះដែលទ្រង់បានបង្កើតផ្កាយកូនមាន់ នឹងផ្កាយនាយព្រាន ក៏ធ្វើឲ្យម្លប់នៃសេចក្ដីស្លាប់ប្រែទៅជាព្រលឹមស្រាង ហើយឲ្យថ្ងៃត្រឡប់ទៅជាយប់វិញ ព្រមទាំងហៅទឹកសមុទ្រមក រួចចាក់ទៅលើផែនដី ព្រះនាមទ្រង់ គឺព្រះយេហូវ៉ា ទ្រង់នាំការបំផ្លាញមកលើមនុស្សខ្លាំងពូកែភ្លាម១រំពេច ដល់ម៉្លេះបានជាទាំងបន្ទាយក៏ត្រូវបំផ្លាញផង។