ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះអ្នករាល់គ្នានឹងរស់នៅ ក្រែងព្រះអង្គឆាបឆេះឡើង ដូចជាភ្លើងនៅក្នុងពូជពង្សយ៉ូសែប ហើយបញ្ឆេះអស់រលីងទៅ ឥតមានអ្នកណានៅបេត-អែល អាចនឹងពន្លត់បានឡើយ។ ម្នាលអ្នករាល់គ្នាដែលបង្វែរយុត្តិធម៌ឲ្យទៅជាស្លែង ហើយបោះសេចក្ដីសុចរិតចុះទៅដីអើយ! ព្រះអង្គដែលបានបង្កើតផ្កាយកូនមាន់ និងផ្កាយនាយព្រាន ក៏ធ្វើឲ្យភាពអន្ធការប្រែទៅជាព្រលឹមស្រាង ហើយធ្វើឲ្យថ្ងៃត្រឡប់ទៅជាយប់ ព្រមទាំងហៅទឹកសមុទ្រមកចាក់ស្រោចលើផែនដី ព្រះនាមរបស់ព្រះអង្គ គឺព្រះយេហូវ៉ា ព្រះអង្គធ្វើឲ្យមហន្តរាយកើតដល់ មនុស្សខ្លាំងពូកែយ៉ាងទាន់ហន់ ដល់ម៉្លេះបានជាបន្ទាយទាំងឡាយក៏ត្រូវវិនាសដែរ។
អាន អេម៉ុស 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេម៉ុស 5:6-9
16 ថ្ងៃ
អេម៉ុស ជាគ្រូអធិប្បាយប្រចាំប្រទេស ទៅកាន់ទីក្រុងធំ ហើយថ្កោលទោសអំពើបាបរបស់ពួកគេ ដោយនិយាយថា យើងទាំងអស់គ្នាទទួលខុសត្រូវចំពោះព្រះ តាមពន្លឺដែលទ្រង់បានប្រទានមកយើង។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈអេម៉ុស នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ