២ កូរិនថូស 2:14-16

២ កូរិនថូស 2:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​នាំ​យើង​ឲ្យ​មាន​ជ័យ‌ជម្នះ​ជានិច្ច​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​តាម​រយៈ​យើង ការ​ស្គាល់​ព្រះ‌អង្គ សាយក្លិន​ក្រអូប​នៅ​គ្រប់​ទី​កន្លែង។ ដ្បិត​យើង​ជា​ក្លិន​ក្រអូប​របស់​ព្រះ‌គ្រីស្ទ​ចំពោះ​ព្រះ ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​បាន​សង្គ្រោះ និង​ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​វិនាស។ ចំពោះ​មនុស្សមួយ​ពួក ជា​ក្លិន​នៃ​សេចក្តី​ស្លាប់ ដែល​នាំ​ឲ្យ​ស្លាប់ ចំពោះ​មនុស្សមួយ​ពួក​ទៀត ជា​ក្លិន​នៃ​ជីវិត ឲ្យ​មាន​ជីវិត។ តើ​អ្នក​ណា​មាន​សមត្ថ‌ភាព​សម្រាប់​កិច្ច‌ការ​នេះ?

ចែក​រំលែក
អាន ២ កូរិនថូស 2

២ កូរិនថូស 2:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជម្នះ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​ជានិច្ច។ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​បាន​ស្គាល់​ព្រះអង្គ តាម​រយៈ​យើង ដែល​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​សាយ​គ្រប់​ទិស‌ទី!។ ចំពោះ​ព្រះ‌ជាម្ចាស់ គឺ​យើង​នេះ​ហើយ​ជា​ក្លិន​ក្រអូប​របស់​ព្រះ‌គ្រិស្ត ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទទួល​ការ​សង្គ្រោះ និង​ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​វិនាស​អន្តរាយ។ ចំពោះ​អ្នក​វិនាស យើង​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់​ដែល​នាំ​ឲ្យ​គេ​ស្លាប់ ចំពោះ​អ្នក​ដែល​បាន​ទទួល​ការ​សង្គ្រោះ​យើង​ជា​ក្លិន​នៃ​ជីវិត ដែល​នាំ​ឲ្យ​គេ​មាន​ជីវិត។ តើ​នរណា​មាន​សមត្ថ‌ភាព​អាច​នឹង​បំពេញ​កិច្ចការ​នេះ​បាន?

ចែក​រំលែក
អាន ២ កូរិនថូស 2

២ កូរិនថូស 2:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដែល​ទ្រង់​ចេះ​តែ​នាំ​យើង​ខ្ញុំ ឲ្យ​មាន​ជ័យ‌ជំនះ​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​ក៏​ផ្សាយ​ក្លិន​ពី​ដំណើរ​ដែល​យើង​ខ្ញុំ​ស្គាល់​ព្រះ ឲ្យ​បាន​សុស​សាយ​ទួទៅ​គ្រប់​កន្លែង​ផង ដ្បិត​យើង​ខ្ញុំ​ជា​ក្លិន​ក្រអូប​នៃ​ព្រះ‌គ្រីស្ទ​ដល់​ព្រះ នៅ​ក្នុង​ពួក​មនុស្ស​ដែល​កំពុង​តែ​បាន​សង្គ្រោះ ហើយ​ក្នុង​ពួក​អ្នក​ដែល​កំពុង​តែ​វិនាស​ទៅ​ដែរ ដល់​ពួក​១​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់ ឲ្យ​ត្រូវ​ស្លាប់ ដល់​ពួក​១​ទៀត ជា​ក្លិន​នៃ​ជីវិត ឲ្យ​បាន​រស់​នៅ តើ​អ្នក​ណា​គួរ​នឹង​សេចក្ដី​ទាំង​នេះ

ចែក​រំលែក
អាន ២ កូរិនថូស 2