២ កូរិនថូស 2:14-16
២ កូរិនថូស 2:14-16 គកស១៦
ប៉ុន្ដែ អរព្រះគុណដល់ព្រះ ដែលទ្រង់នាំយើងឲ្យមានជ័យជម្នះជានិច្ចក្នុងព្រះគ្រីស្ទ ហើយតាមរយៈយើង ការស្គាល់ព្រះអង្គ សាយក្លិនក្រអូបនៅគ្រប់ទីកន្លែង។ ដ្បិតយើងជាក្លិនក្រអូបរបស់ព្រះគ្រីស្ទចំពោះព្រះ ក្នុងចំណោមអស់អ្នកដែលកំពុងតែបានសង្គ្រោះ និងក្នុងចំណោមអស់អ្នកដែលកំពុងតែវិនាស។ ចំពោះមនុស្សមួយពួក ជាក្លិននៃសេចក្តីស្លាប់ ដែលនាំឲ្យស្លាប់ ចំពោះមនុស្សមួយពួកទៀត ជាក្លិននៃជីវិត ឲ្យមានជីវិត។ តើអ្នកណាមានសមត្ថភាពសម្រាប់កិច្ចការនេះ?


