២ របាក្សត្រ 35:3
២ របាក្សត្រ 35:3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទ្រង់មានព្រះបន្ទូលទៅពួកលេវី ជាអ្នកដែលបង្ហាត់បង្រៀនពួកអ៊ីស្រាអែលទាំងប៉ុន្មាន គឺជាពួកអ្នកបរិសុទ្ធព្រះវិហារថា៖ «ចូរយកហិបបរិសុទ្ធ ទៅតាំងនៅក្នុងព្រះវិហារដែលព្រះបាទសាឡូម៉ូន ជាបុត្រាព្រះបាទដាវីឌ ស្តេចអ៊ីស្រាអែលបានស្អាង មិនចាំបាច់ឲ្យអ្នករាល់គ្នាសែងទៀតឡើយ ឥឡូវនេះ ចូរបម្រើព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ហើយដល់អ៊ីស្រាអែល ជាប្រជារាស្ត្រទ្រង់ផង
២ របាក្សត្រ 35:3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ដេចបង្គាប់ក្រុមលេវី ដែលគេញែកទុកដោយឡែកថ្វាយព្រះអម្ចាស់ ហើយមានភារកិច្ចប្រៀនប្រដៅប្រជាជននៅស្រុកអ៊ីស្រាអែលទាំងមូលថា៖ «ចូរដាក់ហិបដ៏វិសុទ្ធនៅក្នុងព្រះដំណាក់ដែលព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ ស្ដេចស្រុកអ៊ីស្រាអែល បានសង់។ អ្នករាល់គ្នាមិនត្រូវការសែងហិបនេះទៀតទេ ឥឡូវនេះ ចូរបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយបម្រើអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គទៅ។
២ របាក្សត្រ 35:3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់មានបន្ទូលទៅពួកលេវី ជាអ្នកដែលបង្ហាត់បង្រៀនពួកអ៊ីស្រាអែលទាំងប៉ុន្មាន គឺជាពួកអ្នកបរិសុទ្ធដល់ព្រះវិហារថា ចូរយកហឹបបរិសុទ្ធ ទៅតាំងនៅក្នុងព្រះវិហារដែលសាឡូម៉ូន ជាព្រះរាជបុត្រាដាវីឌ ស្តេចអ៊ីស្រាអែលបានស្អាង មិនចាំបាច់ឲ្យឯងរាល់គ្នាសែងទៀតឡើយ ឥឡូវនេះ ចូរបំរើដល់ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ហើយដល់អ៊ីស្រាអែល ជារាស្ត្រទ្រង់ផង