២ របាក្សត្រ 26:22-23
២ របាក្សត្រ 26:22-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯកិច្ចការផ្សេងទៀតពីព្រះបាទអូសៀស ទាំងមុនទាំងក្រោយ នោះហោរាអេសាយ ជាកូនអ័ម៉ូស លោកបានកត់ទុកទាំងអស់។ ព្រះបាទអូសៀសផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅទីបញ្ចុះសពរបស់ពួកស្តេច ជាមួយបុព្វបុរសរបស់ទ្រង់ទៅ ដ្បិតគេថាទ្រង់មានរោគឃ្លង់ រួចយ៉ូថាម ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
២ របាក្សត្រ 26:22-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស បានកត់ត្រាទុកនូវរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអូសៀស តាំងពីដើមដល់ចប់។ ព្រះបាទអូសៀសសោយទិវង្គត គេបានយកសពទៅបញ្ចុះនៅក្នុងទីធ្លានៃផ្នូររបស់រាជវង្ស ដ្បិតស្ដេចកើតឃ្លង់។ ព្រះបាទយ៉ូថាមជាបុត្រ ឡើងស្នងរាជ្យ។
២ របាក្សត្រ 26:22-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯដំណើរឯទៀត ពីអូសៀស ទាំងមុនទាំងក្រោយ នោះហោរាអេសាយ ជាកូនអ័ម៉ូស លោកបានកត់ទុកទាំងអស់ហើយ អូសៀសទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅទីបញ្ចុះសពរបស់ពួកស្តេច ជាមួយនឹងពួកឰយុកោទ្រង់ទៅ ដ្បិតគេថា ទ្រង់មានរោគឃ្លង់ រួចយ៉ូថាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។