២ របាក្សត្រ 20:2-3
២ របាក្សត្រ 20:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានពួកអ្នកនាំសារមកទូលព្រះបាទយេហូសាផាតថា៖ «មានកងទ័ពយ៉ាងសន្ធឹកពីស្រុកអេដុម មកទាស់នឹងព្រះករុណា មកពីនាយសមុទ្រ ហើយមើល៍ គេមកដល់ហាសាលូន-តាម៉ារហើយ» (នោះគឺ ស្រុកអេន-កេឌី)។ ព្រះបាទយេហូសាផាតក៏ភ័យខ្លាច ហើយតាំងព្រះហឫទ័យស្វែងរកព្រះយេហូវ៉ា ទ្រង់ប្រកាសប្រាប់ឲ្យមានការតមអត់ នៅពេញក្នុងស្រុកយូដា
២ របាក្សត្រ 20:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានគេមកទូលព្រះបាទយ៉ូសាផាតថា៖ «កងទ័ពមួយយ៉ាងធំលើកគ្នាពីខាងនាយសមុទ្រ គឺពីស្រុកអេដុម មកវាយព្រះករុណា។ ឥឡូវនេះ ពួកគេមកដល់ហាសាសូន-តាម៉ារ គឺនៅអេនគេឌី»។ ព្រះបាទយ៉ូសាផាតភ័យខ្លាចជាខ្លាំង ទ្រង់ក៏សម្រេចចិត្តទូលសួរព្រះអម្ចាស់ ហើយប្រកាសឲ្យអ្នកស្រុកយូដាទាំងមូលតមអាហារ។
២ របាក្សត្រ 20:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានគេមកទូលដល់យ៉ូសាផាតថា មានកងទ័ពយ៉ាងសន្ធឹកមកទាស់នឹងទ្រង់ គេមកពីស្រុកស៊ីរី ខាងនាយសមុទ្រ មើល គេមកដល់ហាសាលូន-តាម៉ារហើយ (នោះគឺជាស្រុកអេន-កេឌី) យ៉ូសាផាតទ្រង់ក៏ភ័យខ្លាច ហើយតាំងព្រះទ័យស្វែងរកព្រះយេហូវ៉ា ទ្រង់ប្រកាសប្រាប់ឲ្យមានការតមអត់ នៅពេញក្នុងស្រុកយូដា