១ ធីម៉ូថេ 3:3-7

១ ធីម៉ូថេ 3:3-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មិន​ចំណូល​ស្រា មាន​ចិត្ត​ស្លូត‌បូត មិន​ចេះ​រក​រឿង​ហេតុ មិន​ឈ្លោះ​ប្រកែក មិន​ស្រឡាញ់​ប្រាក់។ គាត់​ត្រូវ​ចេះ​គ្រប់​គ្រងក្រុម​គ្រួសារ​របស់​ខ្លួនបាន​ល្អ ទាំង​ឲ្យ​កូន​ចៅ​ចេះ​ស្តាប់​បង្គាប់ និង​មានកិរិយា​ថ្លៃ​ថ្នូរ​គ្រប់​ជំពូក ដ្បិត​ប្រសិន‌បើ​មនុស្ស​ម្នាក់​មិន​ចេះ​គ្រប់​គ្រង​ក្រុម​គ្រួសារ​របស់​ខ្លួន ធ្វើ​ដូច​ម្ដេចឲ្យ​គាត់​អាច​ថែ​រក្សា​ក្រុម​ជំនុំ​របស់​ព្រះ​បាន? អ្នក​ដែល​ទើប​នឹង​ជឿ​ថ្មី ធ្វើ​ពុំ​បាន​ឡើយ ក្រែង​គាត់​អាច​នឹង​អួត​បំប៉ោង ហើយ​ធ្លាក់​ទៅ​ក្នុង​ទោស​របស់​អារក្ស។ ម្យ៉ាង​ទៀត អ្នកនោះ​ត្រូវ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ផង​ដែរ ក្រែង​គេ​ត្មះ‌តិះ‌ដៀល ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស។

ចែក​រំលែក
អាន ១ ធីម៉ូថេ 3

១ ធីម៉ូថេ 3:3-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក គឺ​មាន​ចិត្ត​សប្បុរស មិន​ចេះ​រក​រឿង មិន​ស្រឡាញ់​ប្រាក់​ឡើយ។ គាត់​ត្រូវ​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​គាត់​ផ្ទាល់ ព្រម​ទាំង​ឲ្យ​កូន​ចៅ​របស់​គាត់​ចេះ​ស្ដាប់​បង្គាប់ និង​មាន​កិរិយា​ថ្លៃ‌ថ្នូរ​ទាំង​ស្រុង ព្រោះ​ថា ប្រសិន​បើ​មនុស្ស​ម្នាក់​មិន​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ផង ធ្វើ​ម្ដេច​នឹង​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​កើត!។ មិន​ត្រូវ​ឲ្យ​អ្នក​ដែល​ទើប​នឹង​ជឿ​ធ្វើ​ជា​អភិបាល​ឡើយ ក្រែង​លោ​គាត់​អួត​បំប៉ោង ហើយ​ទៅ​ជា​មាន​ទោស​ដូច​មារ*។ មួយ​វិញ​ទៀត អ្នក​អភិបាល​ត្រូវ​តែ​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ​ពី​សំណាក់​អស់​អ្នក ដែល​មិន​មែន​ជា​គ្រិស្ត‌បរិស័ទ​ផង​ដែរ ក្រែង​គេ​ប្រមាថ​មើល‌ងាយ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​មារ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 3

១ ធីម៉ូថេ 3:3-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មិន​ត្រូវ​ជា​អ្នក​ចំណូល​ស្រា ឬ​ឈ្លោះ​ប្រកែក ឬ​ស៊ី​សំណូក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ឥត​រក​រឿង​រក​ហេតុ ឥត​លោភ​ចង់​បាន​ប្រាក់ ត្រូវ​ត្រួត‌ត្រា​ផ្ទះ​របស់​ខ្លួន ដោយ​ស្រួល‌បួល ទាំង​ឲ្យ​កូន​ចៅ​ស្តាប់​បង្គាប់​ដោយ​នឹង‌ធឹង បើ​អ្នក​ណា​មិន​ចេះ​ត្រួត‌ត្រា​ផ្ទះ​ខ្លួន ធ្វើ​ដូច​ម្តេច​ឲ្យ​ថែ​រក្សា​ពួក​ជំនុំ​នៃ​ព្រះ​បាន មនុស្ស​ណា​ដែល​ទើប​នឹង​ជឿ​ថ្មី នោះ​ធ្វើ​ពុំ​បាន​ទេ ក្រែង​កើត​មាន​ចិត្ត​ធំ ហើយ​ធ្លាក់​ទៅ​ក្នុង​ទោស​របស់​អារក្ស​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​មាន​ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ផង ក្រែង​គេ​ត្មះ‌តិះដៀល ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស។

ចែក​រំលែក
អាន ១ ធីម៉ូថេ 3