១ ធីម៉ូថេ 3
3
គុណសម្បត្តិរបស់អ្នកដឹកនាំក្រុមជំនុំ
1ពាក្យនេះគួរឲ្យជឿ គឺថា ប្រសិនបើបងប្អូនណាម្នាក់ចង់បានមុខងារជាអភិបាល គាត់មានបំណងបំពេញមុខងារដ៏ប្រសើរហើយ។ 2#ទត. ១.៦-៩អ្នកអភិបាលត្រូវមានគុណសម្បត្តិល្អឥតខ្ចោះ ត្រូវមានភរិយាតែមួយប៉ុណ្ណោះ#៣.២ យើងអាចបកប្រែថា: «ត្រូវមានភរិយាតែម្ដងប៉ុណ្ណោះ» ឬ«ត្រូវស្រឡាញ់ភរិយារបស់ខ្លួនដោយចិត្តស្មោះ» ក៏បាន។ មិនស្រវឹងស្រា មានចិត្តធ្ងន់ មានកិរិយាមារយាទល្អ ចេះទទួលភ្ញៀវ ចេះបង្រៀន 3មិនចំណូលស្រា មិនចេះឈ្លោះប្រកែក គឺមានចិត្តសប្បុរស មិនចេះរករឿង មិនស្រឡាញ់ប្រាក់ឡើយ។ 4គាត់ត្រូវចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់គាត់ផ្ទាល់ ព្រមទាំងឲ្យកូនចៅរបស់គាត់ចេះស្ដាប់បង្គាប់ និងមានកិរិយាថ្លៃថ្នូរទាំងស្រុង 5ព្រោះថា ប្រសិនបើមនុស្សម្នាក់មិនចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់ខ្លួនផង ធ្វើម្ដេចនឹងឲ្យគាត់មើលខុសត្រូវលើក្រុមជំនុំ*របស់ព្រះជាម្ចាស់កើត!។ 6មិនត្រូវឲ្យអ្នកដែលទើបនឹងជឿធ្វើជាអភិបាលឡើយ ក្រែងលោគាត់អួតបំប៉ោង ហើយទៅជាមានទោសដូចមារ*។ 7មួយវិញទៀត អ្នកអភិបាលត្រូវតែមានកេរ្តិ៍ឈ្មោះល្អពីសំណាក់អស់អ្នក ដែលមិនមែនជាគ្រិស្តបរិស័ទផងដែរ ក្រែងគេប្រមាថមើលងាយ ហើយធ្លាក់ទៅក្នុងអន្ទាក់របស់មារ។
គុណសម្បត្តិអ្នកជំនួយ
8រីឯអ្នកជំនួយ*វិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ និយាយពាក្យសច្ចៈ មិនចំណូលស្រាជ្រុល មិនរកប្រាក់តាមរបៀបថោកទាប។ 9គាត់ត្រូវកាន់តាមជំនឿ ដែលព្រះជាម្ចាស់បានសម្តែងឲ្យស្គាល់#៣.៩ ឃ្លាដើមៈ«កាន់តាមគម្រោងការដ៏លាក់កំបាំងនៃជំនឿ»។ ដោយមនសិការបរិសុទ្ធ។ 10ត្រូវល្បងមើលចិត្តគេជាមុនសិន ប្រសិនបើមិនឃើញមានទាស់ត្រង់ណាទេនោះ ទុកឲ្យគេបំពេញមុខងារជាអ្នកជំនួយទៅចុះ។
11ចំពោះស្ត្រីៗវិញ#៣.១១ យើងអាចបកស្រាយពីរយ៉ាងៈ ស្ត្រីដែលមានមុខងារជាអ្នកជំនួយ ឬភរិយារបស់អ្នកជំនួយ។ក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ មិនចេះនិយាយដើមគេ មិនស្រវឹងស្រា និងមានចិត្តស្មោះត្រង់ក្នុងគ្រប់កិច្ចការទាំងអស់។
12អ្នកជំនួយត្រូវមានភរិយាតែមួយប៉ុណ្ណោះ#៣.១២ សូមអានសេចក្ដីពន្យល់នៅ ខ ២។ ហើយចេះមើលខុសត្រូវកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនឯងផ្ទាល់ផង 13ដ្បិតបងប្អូនណាបំពេញមុខងារជាអ្នកជំនួយបានល្អ នឹងបានទទួលកិត្តិយស ព្រមទាំងមានចិត្តអង់អាចមោះមុត ដោយអាងលើជំនឿក្នុងអង្គព្រះគ្រិស្តយេស៊ូ។
គម្រោងការដ៏លាក់កំបាំង
14ខ្ញុំសរសេរសំបុត្រនេះ ទាំងសង្ឃឹមថានឹងបានមកជួបអ្នកក្នុងពេលឆាប់ៗ 15ក៏ប៉ុន្តែ បើខ្ញុំក្រមកដល់ សំបុត្រនេះនឹងជួយអ្នកឲ្យដឹងថា ត្រូវប្រព្រឹត្តយ៉ាងណាខ្លះ ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺក្នុងក្រុមជំនុំ*របស់ព្រះដ៏មានព្រះជន្មរស់។ ក្រុមជំនុំនេះជាសសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត។ 16យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់នោះធំណាស់ គឺថា:
ព្រះជាម្ចាស់បានបង្ហាញឲ្យយើង
ស្គាល់ព្រះគ្រិស្តក្នុងឋានៈជាមនុស្ស
ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យសុចរិត
ដោយព្រះវិញ្ញាណ
ពួកទេវតាបានឃើញព្រះអង្គ
គេប្រកាសអំពីព្រះអង្គ
នៅក្នុងចំណោមជាតិសាសន៍នានា
គេបានជឿលើព្រះគ្រិស្ត
ព្រះជាម្ចាស់បានលើកព្រះអង្គឡើង
ឲ្យមានសិរីរុងរឿង។
ទើបបានជ្រើសរើសហើយ៖
១ ធីម៉ូថេ 3: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.