១ កូរិនថូស 16:1-4

១ កូរិនថូស 16:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឥឡូវ​នេះ ខាង​ឯ​ការ​រៃ​ប្រាក់​សម្រាប់​ពួក​បរិសុទ្ធ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​ក្រុម​ជំនុំ​នានា​នៅ​ស្រុក​កា‌ឡា‌ទី​ចុះ គឺ​រាល់​ថ្ងៃ​ទីមួយ​ក្នុង​សប្ដាហ៍ ចូរ​អ្នក​រាល់​គ្នា​សន្សំ​ទុក​ដោយ​ឡែក​រៀងខ្លួន តាម​អ្វីៗ​ដែល​ព្រះ​បាន​ចម្រើន​ឲ្យ កុំ​ចាំ​ពេល​ខ្ញុំ​មក​ដល់ ទើប​រៃ​អង្គាស​នោះ​ឡើយ។ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​អ្នក​ណា​ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត ឲ្យកា​ន់​សំបុត្រ ហើយ​យក​អំណោយ​របស់​អ្នក​រាល់​គ្នា​ទៅ​ក្រុង​យេរូ‌សាឡិម។ ប្រសិន‌បើ​គួរ​ឲ្យ​ខ្ញុំ​ទៅ​ដែរ នោះ​ពួកគេ​នឹង​ធ្វើ​ដំណើរ​ជា​មួយ​ខ្ញុំ។

១ កូរិនថូស 16:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​ការ​រៃ​ប្រាក់​ផ្ញើ​ទៅ​ជូន​បងប្អូន​នៅ​យេរូ‌សាឡឹម​វិញ សូម​បងប្អូន​ចាត់​ចែង​ដូច​ខ្ញុំ​បាន​ផ្ដែ‌ផ្ដាំ​ដល់​ក្រុម‌ជំនុំ​នានា នៅ​ស្រុក​កាឡាទី​ដែរ គឺ​រាល់​ថ្ងៃ​អាទិត្យ សូម​បងប្អូន​យក​ប្រាក់​ទុក​ដោយ​ឡែក​នៅ​ផ្ទះ​ឲ្យ​ហើយ តាម​តែ​ម្នាក់ៗ​អាច​សន្សំ​បាន មិន​បាច់​ចាំ​ខ្ញុំ​មក​ដល់ ទើប​នាំ​គ្នា​រៃ​ប្រាក់​នោះ​ឡើយ។ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​អស់​អ្នក​ដែល​បងប្អូន​ជ្រើស​រើស ឲ្យ​យក​អំណោយ​ទាន​នេះ ទៅ​ក្រុង​យេរូ‌សាឡឹម ទាំង​កាន់​សំបុត្រ​ទៅ​ជា​មួយ​ផង។ បើ​យល់​ឃើញ​ថា គួរ​ឲ្យ​ខ្ញុំ​ទៅ​ដែរ​នោះ ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ខ្ញុំ។

១ កូរិនថូស 16:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឥឡូវ​នេះ ខាង​ឯ​ការ​រៃ​ប្រាក់​សំរាប់​ពួក​បរិសុទ្ធ នោះ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ជា​ខ្ញុំ​បាន​ផ្តាំ​ទុក​ក្នុង​ពួក​ជំនុំ​នៅ​ស្រុក​កាឡាទី​ទាំង​ប៉ុន្មាន​ដែរ គឺ​រាល់​តែ​អាទិត្យ ក្នុង​ថ្ងៃ​ដំបូង នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រមូល​ដាក់​ទុក​នូវ​អ្វីៗ​ដោយ‌ឡែក តាម​ដែល​ព្រះ​បាន​ចំរើន​ឲ្យ ដើម្បី​កាល​ណា​ខ្ញុំ​មក​ដល់ នោះ​មិន​បាច់​នឹង​រៃ​ទៀត កាល​ណា​ខ្ញុំ​មក​ដល់ នោះ​ខ្ញុំ​នឹង​ចាត់​អ្នក​ណា​ដែល​ពេញ​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​កាន់​សំបុត្រ នឹង​យក​ទេយ្យ‌ទាន​របស់​អ្នក​រាល់​គ្នា ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ហើយ​បើ​សិន​ជា​គួរ​ឲ្យ​ខ្ញុំ​ទៅ​ដែរ នោះ​គេ​នឹង​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ផង