១ កូរិនថូស 16
16
អំពីការរៃប្រាក់ផ្ញើទៅគ្រិស្តបរិស័ទនៅក្រុងយេរូសាឡឹម
1 #
រ៉ូម. ១៥.២៥-២៦
រីឯការរៃប្រាក់ផ្ញើទៅជូនបងប្អូននៅយេរូសាឡឹមវិញ សូមបងប្អូនចាត់ចែងដូចខ្ញុំបានផ្ដែផ្ដាំដល់ក្រុមជំនុំនានា នៅស្រុកកាឡាទីដែរ 2គឺរាល់ថ្ងៃអាទិត្យ សូមបងប្អូនយកប្រាក់ទុកដោយឡែកនៅផ្ទះឲ្យហើយ តាមតែម្នាក់ៗអាចសន្សំបាន មិនបាច់ចាំខ្ញុំមកដល់ ទើបនាំគ្នារៃប្រាក់នោះឡើយ។ 3កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អស់អ្នកដែលបងប្អូនជ្រើសរើស ឲ្យយកអំណោយទាននេះ ទៅក្រុងយេរូសាឡឹម ទាំងកាន់សំបុត្រទៅជាមួយផង។ 4បើយល់ឃើញថា គួរឲ្យខ្ញុំទៅដែរនោះ ពួកគេនឹងធ្វើដំណើរទៅជាមួយខ្ញុំ។
គម្រោងការរបស់លោកប៉ូល
5 #
កក. ១៩.២១
ពេលណាខ្ញុំបានឆ្លងកាត់ស្រុកម៉ាសេដូនរួចហើយ ខ្ញុំនឹងមកសួរសុខទុក្ខបងប្អូនដែរ (ដ្បិតខ្ញុំត្រូវតែឆ្លងកាត់ស្រុកម៉ាសេដូន)។ 6ខ្ញុំប្រហែលជានឹងស្នាក់នៅជាមួយបងប្អូន ឬត្រូវនៅជាមួយបងប្អូនក្នុងរដូវរងានេះផង ដើម្បីឲ្យបងប្អូនជួយខ្ញុំក្នុងការបន្តដំណើរទៅមុខទៀត។ 7លើកនេះ ខ្ញុំមិនចង់មកជួបបងប្អូន ដោយគ្រាន់តែឆៀងចូលមួយភ្លែតនោះទេ ប្រសិនបើព្រះអម្ចាស់អនុញ្ញាតឲ្យ ខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយបងប្អូនបានយូរក្រែលបន្តិច។ 8#លវ. ២៣.១៥-២១; ទក. ១៦.៩-១១#កក. ១៩.៨-១០ ប៉ុន្តែ ខ្ញុំត្រូវស្នាក់នៅក្រុងអេភេសូនេះរហូតដល់បុណ្យថ្ងៃទីហាសិប 9ដ្បិតទ្វារបើកចំហ#១៦.៩ មានន័យថា ព្រះជាម្ចាស់បើកឱកាសឲ្យលោកប៉ូលប្រកាសដំណឹងល្អយ៉ាងសកម្ម។យ៉ាងធំ សម្រាប់ឲ្យខ្ញុំបំពេញកិច្ចការនៅទីនោះ ទោះបីមានអ្នកប្រឆាំងច្រើនយ៉ាងណាក៏ដោយ។
10 #
១ករ. ៤.១៧
ប្រសិនបើលោកធីម៉ូថេមកដល់ សូមបងប្អូនរាក់ទាក់ទទួលគាត់ កុំឲ្យគាត់ព្រួយបារម្ភក្នុងចំណោមបងប្អូន ដ្បិតគាត់ធ្វើការបម្រើព្រះអម្ចាស់ដូចខ្ញុំដែរ។ 11ហេតុនេះ កុំឲ្យមាននរណាម្នាក់មើលងាយគាត់ឡើយ តែត្រូវជួយជ្រោមជ្រែងគាត់ ឲ្យបន្តដំណើរទៅដល់កន្លែងខ្ញុំដោយសុខសាន្តផង ដ្បិតខ្ញុំ និងបងប្អូននៅទីនោះរង់ចាំគាត់។
12រីឯលោកអប៉ូឡូសវិញ ខ្ញុំបានដាស់តឿនគាត់ជារឿយៗឲ្យមកសួរសុខទុក្ខបងប្អូន ទាំងនាំបងប្អូនឯទៀតៗមកជាមួយផង ក៏ប៉ុន្តែ គាត់ពុំទាន់បានសម្រេចចិត្តថា នឹងមកក្នុងពេលឆាប់ៗនេះទេ គាត់នឹងអញ្ជើញមក នៅពេលណាឱកាសហុចឲ្យ។
ពាក្យផ្ដែផ្ដាំផ្សេងៗ
13ចូរបងប្អូនប្រុងស្មារតី ត្រូវកាន់ជំនឿឲ្យបានខ្ជាប់ខ្ជួន ត្រូវមានចិត្តក្លាហាន និងមានកម្លាំងមាំមួនឡើង។ 14ក្នុងចំណោមបងប្អូន ត្រូវធ្វើគ្រប់កិច្ចការទាំងអស់ ដោយសេចក្ដីស្រឡាញ់។
15 #
១ករ. ១.១៦
បងប្អូនអើយ ខ្ញុំសូមផ្ដែផ្ដាំបងប្អូនអំពីរឿងមួយទៀត។ ដូចបងប្អូនជ្រាបស្រាប់ហើយថា នៅស្រុកអាខៃនេះ ក្រុមគ្រួសាររបស់លោកស្ទេផាណាសជឿមុនគេ ហើយក៏បានស្ម័គ្រចិត្តបម្រើប្រជាជនដ៏វិសុទ្ធ។ 16ដូច្នេះ សូមបងប្អូនគោរពចុះចូលនឹងមនុស្សដ៏ប្រសើរបែបនេះវិញ ព្រមទាំងគោរពអស់អ្នកដែលធ្វើការទាំងនឿយហត់ រួមជាមួយបងប្អូនទាំងនេះដែរ។
17ខ្ញុំសប្បាយចិត្ត ដោយបានលោកស្ទេផាណាស លោកភ័រទីណាទូស និងលោកអខៃគូសមកទីនេះ។ ខ្ញុំនឹកបងប្អូនទាំងអស់គ្នាខ្លាំងណាស់ តែអ្នកទាំងបីបានធ្វើឲ្យខ្ញុំធូរស្បើយក្នុងចិត្ត 18ព្រោះគេបានសម្រាលទុក្ខខ្ញុំ ដូចគេបានសម្រាលទុក្ខបងប្អូនដែរ។ ហេតុនេះ សូមបងប្អូនគោរពមនុស្សដ៏ប្រសើរបែបនេះផង។
19 #
កក. ១៨.២
ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ី សូមជម្រាបសួរមកបងប្អូន។ លោកអគីឡា និងនាងព្រីស៊ីល#១៦.១៩ គម្ពីរខ្លះក្នុងកិច្ចការ ១៨.២, ១៨.២៦មានសរសេរថា «ព្រីស៊ីឡា»។ ព្រមទាំងក្រុមជំនុំនៅផ្ទះគាត់ ក៏សូមជម្រាបសួរមកបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ដែរ។ 20បងប្អូនទាំងអស់គ្នានៅទីនេះ ក៏សូមជម្រាបសួរមកបងប្អូនដែរ។ សូមបងប្អូនជម្រាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង#១៦.២០ ឃ្លាដើម «សូមបងប្អូនជម្រាបសួរគ្នាទៅវិញទៅមក ដោយថើបគ្នាយ៉ាងវិសុទ្ធ*»។ នៅមជ្ឈិមបូព៌ាប្រទេសគេមានទម្លាប់ជម្រាបសួរគ្នាទៅវិញទៅមក ដោយថើប។។
21ខ្ញុំ ប៉ូល សរសេរពាក្យជម្រាបសួរនេះមកបងប្អូនដោយដៃខ្ញុំផ្ទាល់។
22បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់ ឲ្យអ្នកនោះត្រូវបណ្ដាសាទៅចុះ! ម៉ារ៉ាណាថា#១៦.២២ ម៉ារ៉ាណាថា ជាភាសាអារ៉ាម ដែលប្រែមកថា: ឱព្រះអម្ចាស់នៃយើងខ្ញុំអើយ សូមយាងមក។!
23សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ!
24ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នា ក្នុងព្រះគ្រិស្ត*យេស៊ូ។
ទើបបានជ្រើសរើសហើយ៖
១ កូរិនថូស 16: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.