១ កូរិនថូស 16:1-2
១ កូរិនថូស 16:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ ខាងឯការរៃប្រាក់សម្រាប់ពួកបរិសុទ្ធ ចូរអ្នករាល់គ្នាធ្វើដូចដែលខ្ញុំបានបង្គាប់ដល់ក្រុមជំនុំនានានៅស្រុកកាឡាទីចុះ គឺរាល់ថ្ងៃទីមួយក្នុងសប្ដាហ៍ ចូរអ្នករាល់គ្នាសន្សំទុកដោយឡែករៀងខ្លួន តាមអ្វីៗដែលព្រះបានចម្រើនឲ្យ កុំចាំពេលខ្ញុំមកដល់ ទើបរៃអង្គាសនោះឡើយ។
១ កូរិនថូស 16:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯការរៃប្រាក់ផ្ញើទៅជូនបងប្អូននៅយេរូសាឡឹមវិញ សូមបងប្អូនចាត់ចែងដូចខ្ញុំបានផ្ដែផ្ដាំដល់ក្រុមជំនុំនានា នៅស្រុកកាឡាទីដែរ គឺរាល់ថ្ងៃអាទិត្យ សូមបងប្អូនយកប្រាក់ទុកដោយឡែកនៅផ្ទះឲ្យហើយ តាមតែម្នាក់ៗអាចសន្សំបាន មិនបាច់ចាំខ្ញុំមកដល់ ទើបនាំគ្នារៃប្រាក់នោះឡើយ។
១ កូរិនថូស 16:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ ខាងឯការរៃប្រាក់សំរាប់ពួកបរិសុទ្ធ នោះចូរឲ្យអ្នករាល់គ្នាធ្វើដូចជាខ្ញុំបានផ្តាំទុកក្នុងពួកជំនុំនៅស្រុកកាឡាទីទាំងប៉ុន្មានដែរ គឺរាល់តែអាទិត្យ ក្នុងថ្ងៃដំបូង នោះត្រូវឲ្យអ្នករាល់គ្នាប្រមូលដាក់ទុកនូវអ្វីៗដោយឡែក តាមដែលព្រះបានចំរើនឲ្យ ដើម្បីកាលណាខ្ញុំមកដល់ នោះមិនបាច់នឹងរៃទៀត