១ របាក្សត្រ 1:10-17
១ របាក្សត្រ 1:10-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯគូស បង្កើតនីមរ៉ូឌ ជាអ្នកទីមួយដែលមានអំណាចនៅផែនដី។ មីសរ៉ែមបង្កើតពួកលូឌីម ពួកអ័ណាមីម ពួកលេហាប៊ីម ពួកណាបធូហ៊ីម ពួកប៉ាទ្រូស៊ីម និងពួកកាសលូហ៊ីម (សាសន៍នោះបង្កើតពួកភីលីស្ទីន) និងពួកកាប់ថោរីម។ កាណានបង្កើតស៊ីដូន ជាកូនច្បង និងហេត ហើយទាំងពួកយេប៊ូស ពួកអាម៉ូរី ពួកគើកាស៊ី ពួកហេវី ពួកអើគី ពួកស៊ីនីត ពួកអើវ៉ាឌីត ពួកសេម៉ារីត និងពួកហាម៉ាធីត។ កូនរបស់សិម គឺអេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ អើរ៉ាម អ៊ូស ហ៊ុល កេធើរ និងមែសេក។
១ របាក្សត្រ 1:10-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកគូសក៏បានបង្កើតលោកនីមរ៉ូដដែរ គឺលោកនេះហើយដែលជាវីរបុរសទីមួយនៅលើផែនដី។ លោកមីសរ៉ែមបង្កើតជនជាតិលូឌីម ជនជាតិអណាមីម ជនជាតិលេហាប៊ីម ជនជាតិធូហ៊ីម ជនជាតិប៉ាទ្រូស៊ីម និងជនជាតិកាសលូហ៊ីម ដែលជាដូនតារបស់ជនជាតិភីលីស្ទីន និងជនជាតិកាប់ថោរីម។ លោកកាណានបង្កើតស៊ីដូន ជាកូនច្បង និងហេត ព្រមទាំងជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគើកាស៊ី ជនជាតិហេវី ជនជាតិអើគី ជនជាតិស៊ីនីត ជនជាតិអើវ៉ាឌីត ជនជាតិសេម៉ារីត និងជនជាតិហាម៉ាធីត។ កូនរបស់លោកសិមមាន អេឡាំ អាសស៊ើរ អើប៉ាកសាឌ លូឌ អើរ៉ាម អ៊ូសហ៊ូល កេធើរ និងមែសេក។
១ របាក្សត្រ 1:10-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯគូសក៏បង្កើតនីមរ៉ូឌ នេះជាអ្នកដែលចាប់តាំងមានអំណាចនៅផែនដី មីសរ៉ែមបង្កើតពួកលូឌីម ពួកអ័ណាមីម ពួកលេហាប៊ីម ពួកណាបធូហ៊ីម ពួកប៉ាទ្រូស៊ីម នឹងពួកកាសលូហ៊ីម (សាសន៍នោះបង្កើតពួកភីលីស្ទីន) ហើយនឹងពួកកាប់ថោរីម កាណានបង្កើតស៊ីដូន ជាកូនច្បង នឹងហេត ហើយទាំងពួកយេប៊ូស ពួកអាម៉ូរី ពួកគើកាស៊ី ពួកហេវី ពួកអើគី ពួកស៊ីនីត ពួកអើវ៉ាឌីត ពួកសេម៉ារីត នឹងពួកហាម៉ាធីត។ កូនរបស់សិម គឺអេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ អើរ៉ាម អ៊ូស ហ៊ុល កេធើរ នឹងមែសេក