១ របាក្សត្រ 1

1
1អ័ដាម សេត អេណុស 2កៃណាន ម៉ាលេ‌លាល យ៉ារេឌ 3ហេណុក មធូ‌សាឡា ឡាមេក 4ណូអេ សិម ហាំ នឹង​យ៉ាផែត។
5កូន​របស់​យ៉ាផែត គឺ​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក នឹង​ទីរ៉ាស 6កូន​របស់​កូមើរ គឺ​អាសក្នាស រីផាត នឹង​តូកាម៉ា 7កូន​របស់​យ៉ាវ៉ាន គឺ​អេលីសា តើស៊ីស គីទីម នឹង​ដូដា‌នីម។
8កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត នឹង​កាណាន 9កូន​របស់​គូស គឺ​សេបា ហាវីឡា សាបតា រ៉ាម៉ា នឹង​សាប់‌តិកា កូន​របស់​រ៉ាម៉ា គឺ​សេបា នឹង​ដេដាន់ 10ឯ​គូស​ក៏​បង្កើត​នីមរ៉ូឌ នេះ​ជា​អ្នក​ដែល​ចាប់​តាំង​មាន​អំណាច​នៅ​ផែនដី 11មីសរ៉ែម​បង្កើត​ពួក​លូឌីម ពួក​អ័ណាមីម ពួក​លេហា‌ប៊ីម ពួក​ណាប‌ធូ‌ហ៊ីម 12ពួក​ប៉ាទ្រូ‌ស៊ីម នឹង​ពួក​កាស‌លូ‌ហ៊ីម (សាសន៍​នោះ​បង្កើត​ពួក​ភីលីស្ទីន) ហើយ​នឹង​ពួក​កាប់​ថោរីម 13កាណាន​បង្កើត​ស៊ីដូន ជា​កូន​ច្បង នឹង​ហេត 14ហើយ​ទាំង​ពួក​យេប៊ូស ពួក​អាម៉ូរី ពួក​គើកាស៊ី 15ពួក​ហេវី ពួក​អើគី ពួក​ស៊ីនីត 16ពួក​អើវ៉ា‌ឌីត ពួក​សេម៉ារីត នឹង​ពួក​ហាម៉ា‌ធីត។
17កូន​របស់​សិម គឺ​អេឡាំ អាសស៊ើរ អើប៉ាក់‌សាឌ លូឌ អើរ៉ាម អ៊ូស ហ៊ុល កេធើរ នឹង​មែសេក 18អើប៉ាក់‌សាឌ​បង្កើត​សេឡាៗ​បង្កើត​ហេប៊ើរ 19ឯ​ហេប៊ើរ គាត់​បង្កើត​បាន​កូន​ប្រុស​២ មួយ​ឈ្មោះ​ផាលេកពី​ព្រោះ​នៅ​ជំនាន់​អ្នក​នោះ ផែនដី​បាន​បែក​ពី​គ្នា ហើយ​ប្អូន​គាត់​ឈ្មោះ​យ៉ុក‌ថាន 20យ៉ុក‌ថាន​បង្កើត​អាល់‌ម៉ូដាឌ សេលែប ហាសា‌ម៉ាវែត យេរ៉ា 21ហាដូរ៉ាម អ៊ូសាល ឌីកឡា 22អេបាល អ័ប៊ី‌ម៉ែល សេបា 23អូភារ ហាវីឡា នឹង​យ៉ូបាប់ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​យ៉ុក‌ថាន។
24សិម អើប៉ាក់‌សាឌ សេឡា 25ហេប៊ើរ ផាលេក រេហ៊ូវ 26សេរូក ណាឃរ ថេរ៉ា 27នឹង​អាប់រ៉ាម គឺ​ជា​អ័ប្រា‌ហាំ។
28ឯ​កូន​អ័ប្រា‌ហាំ គឺ​អ៊ីសាក នឹង​អ៊ីស‌ម៉ាអែល 29នេះ​ជា​កូន​ចៅ​គេ ត​រៀង​ទៅ គឺ​នេបា‌យ៉ូត ជា​កូន​ច្បង​របស់​អ៊ីស‌ម៉ាអែល រួច​កេដារ អ័ឌ‌ប្អែល មីបសាម 30មីស‌ម៉ា ឌូម៉ា ម៉ាសា ហាដាឌ់ ថេម៉ា 31យេធើរ ណាភីស នឹង​កេតម៉ា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អ៊ីស‌ម៉ាអែល។
32ឯ​កូន​របស់​កិទូរ៉ា ជា​ប្រពន្ធ​ចុង​របស់​អ័ប្រា‌ហាំនាង​បង្កើត​បាន​ស៊ីម‌រ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីស‌បាក់ នឹង​ស៊ូអា ឯ​កូន​របស់​យ៉ុកសាន គឺ​សេបា នឹង​ដេដាន់ 33ឯ​កូន​របស់​ម៉ាឌាន គឺ​អេផា អេភើរ ហេណុក អ័ប៊ីដា នឹង​អែលដ្អា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​កិទូរ៉ា។
34អ័ប្រា‌ហាំ​បង្កើត​អ៊ីសាក ឯ​កូន​អ៊ីសាក គឺ​អេសាវ នឹង​អ៊ីស្រាអែល 35ឯ​កូន​របស់​អេសាវ គឺ​អេលី‌ផាស រេហួល យេអ៊ូស យ៉ាឡាម នឹង​កូរេ 36កូន​របស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម កេណាស ធីមណា នឹង​អាម៉ា‌លេក 37កូន​របស់​រេហួល គឺ​ណាហាត់ សេរ៉ាស សាំម៉ា នឹង​មីសសា។
38កូន​របស់​សៀរ គឺ​ឡូថាន សូបាល ស៊ីបៀន អ័ន៉ា ឌីសសុន អេស៊ើរ នឹង​ឌីសសាន 39ឯ​កូន​របស់​ឡូថាន គឺ​ហូរី នឹង​ហោម៉ាម ឯ​ធីមណា​នាង​ជា​ប្អូន​របស់​ឡូថាន 40ឯ​កូន​របស់​សូបាល គឺ​អាលវ៉ាន ម៉ាន៉ា‌ហាត់ អេបាល សេផូរ នឹង​អូណាម ឯ​កូន​របស់​ស៊ីបៀន គឺ​អៃយ៉ា នឹង​អ័ន៉ា 41ឯ​កូន​អ័ន៉ា គឺ​ឌីសសុន កូន​ឌីសសុន គឺ​ហិមដាន់ អែសបាន់ យីតរ៉ាន នឹង​កេរ៉ាន 42ឯ​កូន​របស់​អេស៊ើរ គឺ​ប៊ីលហាន សាវ៉ាន នឹង​យ៉ាកាន ហើយ​កូន​របស់​ឌីសសាន គឺអ៊ូស នឹង​អ័រ៉ាន។
43រីឯ​ស្តេច​ទាំង​ប៉ុន្មាន ដែល​បាន​សោយ‌រាជ្យ នៅ​ស្រុក​អេដំម មុន​ដែល​មាន​ស្តេច​ណា​សោយ‌រាជ្យ​លើ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ឡើយ នោះ​គឺ​បេឡា ជា​បុត្រា​បេអ៊រ ហើយ​ទី​ក្រុង​របស់​ទ្រង់ នោះ​ឈ្មោះ​ឌីន‌ហាបា 44បេឡា​ក៏​សុគត​ទៅ រួច​យ៉ូបាប់ ជា​បុត្រា​សេរ៉ាស ពី​ក្រុង​បុសរ៉ា បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ 45យ៉ូបាប់​ក៏​សុគត​ទៅ រួច​ហ៊ូសាម ពី​ស្រុក​សាសន៍​ថេម៉ាន បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ 46ហ៊ូសាម​ក៏​សុគត​ទៅ រួច​ហាដាឌ់ ជា​បុត្រា​បេដាឌ់ បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទី​ក្រុង​របស់​ទ្រង់ ឈ្មោះ​អាវីត គឺ​ស្តេច​នេះ​ហើយ ដែល​វាយ​សាសន៍​ម៉ាឌាន​នៅ​វាល​ស្រុក​ម៉ូអាប់ 47ហាដាឌ់​ក៏​សុគត​ទៅ រួច​សាំឡា ជា​អ្នក​ស្រុក​ម៉ាស‌រេកា បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ 48សាំឡា​ក៏​សុគត​ទៅ រួច​សូល ជា​អ្នក​ស្រុក​រេហូ‌បូត​ដែល​នៅ​មាត់​ទន្លេ នោះ​បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ 49សូល​ក៏​សុគត​ទៅ រួច​បាល-ហាន៉ាន់ ជា​បុត្រា​អ័កបោរ បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ 50បាល-ហាន៉ាន់​ក៏​សុគត​ទៅ រួច​ហាដាឌ់​បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទី​ក្រុង​របស់​ទ្រង់​ឈ្មោះ​ប៉ាវ ហើយ​ព្រះ​ទេ​ពី​ទ្រង់​ព្រះ‌នាម​ជា​មហេ‌ថា‌បែល ជា​បុត្រី​ម៉ាតរេឌ ដែល​ជា​កូន​មេសា‌ហាប់ 51រួច​ហាដាឌ់​ក៏​សុគត​ទៅ​ដែរ។
ឯ​ពួក​មេ​សាសន៍​អេដំម នោះ​គឺ​ធីមណា​១ អាលវ៉ា​១ យេថេត​១ 52អ័ហូ‌លី‌បាម៉ា​១ អេឡា​១ ពីណូន​១ 53កេណាស​១ ថេម៉ាន​១ មីបសារ​១ 54ម៉ាក‌ឌាល​១ នឹង​អ៊ីរ៉ាម​១ នោះ​សុទ្ធ​តែ​ជា​ពួក​មេ​នៃ​សាសន៍​អេដំម។

ទើបបានជ្រើសរើសហើយ៖

១ របាក្សត្រ 1: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល