សេផានា 1:1-4

សេផានា 1:1-4 គខប

នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​សេផា‌នា ជា​កូន​របស់​លោក​គូស៊ី ជា​ចៅ​របស់​លោក​កេដា‌លា ជា​ចៅ‌ទួត​របស់​លោក​អម៉ា‌រា និង​ជា​ចៅ‌លួត​របស់​លោក​ហេ‌សេគា នៅ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ជា​បុត្រ​របស់​ព្រះ‌បាទ​អាំម៉ូន ស្ដេច​ស្រុក​យូដា។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​លុប​បំបាត់​អ្វីៗ​ឲ្យ​អស់​ពី​ផែនដី យើង​នឹង​លុប​បំបាត់​ទាំង​មនុស្ស ទាំង​សត្វ យើង​នឹង​លុប​បំបាត់​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ ព្រម​ទាំង​ត្រី​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ។ យើង​នឹង​កម្ទេច​អ្វីៗ​ដែល​នាំ​ឲ្យ មនុស្ស​អាក្រក់​ជំពប់​ដួល ព្រម​ទាំង​លុប​បំបាត់​មនុស្ស​ឲ្យ​អស់​ពី​ផែនដី - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​លើក​ដៃ​ប្រហារ​ស្រុក​យូដា និង​ប្រជា‌ជន​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម យើង​នឹង​កម្ទេច​អ្វីៗ​ដែល​គេ​នៅ​តែ​ប្រើ‌ប្រាស់ សម្រាប់​គោរព​ព្រះ​បាល ព្រម​ទាំង​លែង​ឲ្យ​មាន​នរណា​នឹក​នា​ដល់ ពួក​អាចារ្យ និង​ពួក​បូជា‌ចារ្យ​របស់ ព្រះ​នោះ​ទៀត។